រាជធានីភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញក្នុងនាមគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានអំពាវនាវដល់សមត្ថពាក់ពន្ធ័ក្រោមឱវាទទាំងអស់ ជាពិសេសផ្នែកចរាចរត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរឲ្យបានមុន កុំទុកឲ្យស្ទះទើបទៅរៀបចំជាក្រោយនោះ ពិតជាលំបាក ដូចជានៅតាមច្រកចេញចូលរាជធានីភ្នំពេញមានផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងផ្លូវជាតិលេខ៦ជាដើម ដើម្បីជួយសម្រួលការកកស្ទះឲ្យមានភាពប្រសើរឡើង ។
ការអំពាវនាវរបស់លោកឃួង ស្រេង បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំដាក់ផែនការការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសផែនការរៀបចំសណ្តាប់ធ្នាប់ចរាចរនៅរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០១៥នេះ កាលពីថ្ងៃទី៧ តុលា ២០១៥៕




ចែករំលែកព័តមាននេះ