ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយថា គ្រីស្ទៀណូ រ៉ូណាល់ដូ ខ្សែបម្រើប្រយុទ្ធនៅគ្រប់រដូវកាលរបស់ក្លិប «ស្ដេចស» Real Madrid កំពុងតាមចែចូវតារាបង្ហាញម៉ូតដ៏សិចស៊ីអាយុ១៩ឆ្នាំ ។
របាយការណ៍បញ្ជាក់ថា នាងម៉ាយ៉ា ដាវីង តារាបង្ហាញម៉ូដជនជាតិដាណឺម៉ាកអាយុ១៩ឆ្នាំរូបនេះ គឺជាគូស្នេហ៍ថ្មីដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់កំពុងតាមចែចូវ ហើយកាលពីខែសីហា កន្លងមក ពួកគេក៏ធ្លាប់បណ្ដើរគ្នាដើរកម្សាន្តនៅក្រុងម៉ាឌ្រីត នាថ្ងៃសម្រាកចុងសប្ដាហ៍ដែរ។
សម្ព័ន្ធភាពរបស់អ្នកទាំង២ គឺស្គាល់គ្នាតាមរយៈបណ្ដាញសង្គម Facebook ដែលជាចំណុចចាប់ផ្ដើមនៃក្ដីស្រឡាញ់ ។ កាលពីសប្ដាហ៍មុន តារាបង្ហាញម៉ូតខាងលើបានចូលទស្សនាការប្រកួតយូហ្វា ឆេមពានលីក រវាងក្លិបReal Madrid និង Malmo នៅប្រទេសស៊ុយអែត ទើបប្រព័ន្ធផ្សព្វផ្សាយបង្ហាញការយល់ឃើញថា ពួកគេនៅតែមានសម្ព័ន្ធភាពជាគូស្នេហ៍ ៕
ចែករំលែកព័តមាននេះ