ខេត្តបន្ទាយមានជ័យ ៖ ភាគីថៃបញ្ជូនសពស្ត្រីជាពលការិនីម្នាក់មកឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី៨ តុលា ២០១៥ បន្ទាប់ពីស្ត្រីរូបនេះស្លាប់សង្ស័យបណ្តាលមកពីជំងឺខ្យល់គរនៅលើទឹកដីថៃ ។
ស្ត្រីរងគ្រោះឈ្មោះ តិ ភ័ណ្ឌ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។ តាមបុរសជាប្តីរបស់ស្ត្រីរងគ្រោះឈ្មោះ ហាយ រុំ អាយុ២៩ឆ្នាំបាននិយាយថា ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ មុនកើតហេតុបានទៅធ្វើការជាកម្មករសំណង់នៅស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ហើយប្រពន្ធរបស់គាត់បានដេកស្លាប់នៅក្នុងបន្ទប់ជួល កាលពីវេលាម៉ោង២រំលងអធ្រត្រឈានចូលថ្ងៃទី៨ តុលា ២០១៥ ។
សពត្រូវបានបុរសជាប្តី និងក្រុមគ្រួសារសាច់ញាតិជួលរថយន្តដឹកបន្តទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ