កងទ័ពអ៊ុយក្រែនអះអាងកាលពីថ្ងៃទី៧ តុលា ថា ពួកបំបែកខ្លួននិយមស្និទ្ធរុស្ស៊ីនៅភាគខាងកើតប្រទេស បានរំលោភបំពានបទឈប់បាញ់គ្នា តាមរយៈការបាញ់មីស៊ីលប្រឆាំងរថក្រោះ បណ្តាលឱ្យទាហាន៤នាក់រងរបួស ។
បទឈប់បាញ់គ្នាប្រកាសជាថ្មីនាថ្ងៃទី១ កញ្ញា ត្រូវបានគោរពស្ទើរទាំងស្រុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចំណែកកិច្ចព្រមព្រៀងស៊ីជម្រៅស្តីពីការដកអាវុធធុនធ្ងន់ចេញពីខ្សែបន្ទាត់រណសិរ្សនាំឱ្យមានសង្ឃឹមលើការរីកចម្រើនទៅមុខនៃដំណោះស្រាយជាសាកលនៃជម្លោះ ។
តាម FACEBOOK កងទ័ពអ៊ុយក្រែនថ្លែងថា ពេលនេះ បណ្តាក្រុមប្រដាប់អាវុធខុសច្បាប់ធ្វើមិនដឹងមិនឮចំពោះកិច្ចព្រមព្រៀងសន្តិភាព ដោយរំលោភបំពានបទឈប់បាញ់គ្នា ។ ពួកយុទ្ធជនឧទ្ទាមបានបាញ់មីស៊ីលប្រឆាំងរថក្រោះមួយ ។
មុនការវាយប្រហារនេះ ប្រធានាធិបតីអ៊ុយក្រែន លោកប៉េត្រូ ប៉ូរ៉ូឆេនកូ គូសបញ្ជាក់ថា ភាពស្ងប់ស្ងាត់នាពេលថ្មីៗនេះ ក្នុងការប្រយុទ្ធគ្នានឹងអាចឱ្យអ៊ុយក្រែនទទួលបានការបញ្ចប់ការបះបោរបំបែកខ្លួននិយម ៕
ចែករំលែកព័តមាននេះ