តុល្យការគ្រោះទឹកជំនន់នៅរដ្ឋការ៉ូលីនខាងត្បូងរបស់សហរដ្ឋអាេមរិកចំនួនអ្នកស្លាប់មកដល់ថ្ងៃទី៧ តុលា មាន១៧នាក់ ហើយប្រជាជនរដ្ឋនេះរង់ចាំការជម្លៀសចេញថ្មីនៅតំបន់ទាំងឡាយ ស្ថិតនៅក្បែរបណ្តាទំនប់ និងស្ទឹងដែលទឹកឡើងជោរជន់ដោយសារភ្លៀងធ្លាក់ខ្លាំង ។
ទឹកភ្លៀងមានកម្ពស់ដល់ជាង៦០០មីល្លីម៉ែត្រចាប់តាំងពីថ្ងៃទី២ តុលា មក ក្នុងតំបន់មួយចំនួន ។ រដ្ឋនេះពុំរងការប៉ះពាល់ផ្ទាល់ ដោយព្យុះ JOAQUIN ឡើយ ក៏ប៉ុន្តែបែរជាមានភ្លៀងធ្លាក់ខ្លាំងជាប្រវត្តិសាស្ត្រនាំឱ្យមានទឹកជំនន់យ៉ាងខ្លាំង ៕
ចែករំលែកព័តមាននេះ