ស្ទឹងត្រែង៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធខេត្តស្ទឹងត្រែង សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកសេសាន និងរដ្ឋបាលព្រៃឈើ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបឈើដោយគ្មានលិខិតអនុញ្ញាត។ ឈើនោះ គឺរដ្ឋបាលព្រៃឈើ មិនទាន់បានវាស់វែង ហើយត្រូវបានកម្លាំងជំនាញ ដឹកជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។
ម្ចាស់ទីតាំងឈើនោះ ឈ្មោះ អៀង សារ៉ាត់ ហៅ ណាត ភេទប្រុស អាយុ ៤០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ម្ចាស់ទីតាំងរូបនេះ មិនគោរពវិធានរដ្ឋបាល ក្នុងផ្ទះ បានបើកកន្លែងផឹកស៊ី លក់គ្រឿងក្លែម និងប្រព្រឹត្តបទល្មើសប្រើប្រាស់ រថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ អង្គការ OI -6794 ដើរផឹកស្រា នៅតាមភូមិ។
ឈ្មោះ អៀង សារ៉ាត់ បានសារភាពថា ខ្លួនទិញឈើនោះ ពីឈ្មោះ ឈន ណាត។ មន្ត្រីជំនាញឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕


ចែករំលែកព័តមាននេះ