ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចោរប្លន់​ប្រដាប់​អាវុធ២នាក់​​​​ភ្ជង់ប្លន់​​​អ្នក​រត់​ម៉ូតូ​ឌុប ​ចាប់​បាន​​ម្នាក់​​​​ស្វាគមន៍​ស្ទើរ​ក្ស័យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចោរប្លន់​ប្រដាប់​អាវុធ​ម្នាក់ក្នុង​ចំណោម​បក្សពួក​២​នាក់ ដែល​ម្នាក់​ទៀត​បាន​​រត់គេច​ខ្លួន​បាត់​ស្រមោល ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពីជនសង្ស័យ

រាជធានី​ភ្នំពេញ ៖ ចោរប្លន់​ប្រដាប់​អាវុធ​ម្នាក់ក្នុង​ចំណោម​បក្សពួក​២​នាក់ ដែល​ម្នាក់​ទៀត​បាន​​រត់គេច​ខ្លួន​បាត់​ស្រមោល ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពីជនសង្ស័យ និង​បក្សពួក​​​ធ្វើ​សកម្មភាព​ភ្ជង់ប្លន់​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ឌ្រី​ម​ ធុន​សេ​១២៥ ស៊េរី​ឆ្នាំ២០០៩ ពី​បុរស​​ជា​អ្នក​​រត់​​ម៉ូតូ​ម្នាក់ ដោយ​ប្រើ​កាំភ្លើងខ្លី​ម៉ាក​កា​៥៤ បាន​សម្រេច​ដោយ​សុវត្ថិភាព ​កាលពី​វេលា​ម៉ោង៦និង១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ​តុលា ​​២០១៥ នៅ​ចំណុច​ផ្លូវ​ទី​១ ​ស្ថិត​ក្នុង​ក្រុម​ទី​៦ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ ។​ ជនសង្ស័យ​​ឈ្មោះ ផៃ វ៉ា​ន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរនិង​ទីលំនៅ​មិន​ពិតប្រាកដ ។​

ចំណែក​​បុរស​​​​រង​គ្រោះ​​ ឈ្មោះ អ៊ុ​ន ថា​ន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​ជា​អ្នក​​រត់​ម៉ូតូឌុប ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ទំពាំង​ថ្លឹង សង្កាត់​ចោម​ចៅ បាន​រៀប​រាប់​​​ថា ដំបូង​ឡើយ រូប​គាត់​បាន​ឌុ​ប​ម៉ូយ​មក​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ រួច​​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ ខណៈ​មក​ដល់​​ចំណុច​​កើត​ហេតុដែល​ជា​កន្លែង​ស្ងាត់​ជ្រ​ងំ​​នោះ ស្រាប់តែ​​ឃើញ យុវជន​​២​នាក់ជិះ​ម៉ូតូ​ មួយ​គ្រឿង​ម៉ាក​​​ហុងដាឌ្រី​ម ​ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ​​​​មក​អែប ​ហើយ​​យុវជន​​ជិះ​​ខាងក្រោយបាន​លោត​ចុះ​ពីលើ​ម៉ូតូ រួច​ទាញ​កាំភ្លើងខ្លី​ម៉ាក​កា​៥៤ ​ចេញពី​ចង្កេះ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​របស់​គាត់​តែ​ម្តង ដោយ​​​គំរាម​ថា «បើ​ហ៊ាន​ស្រែក​គេ​​នឹង​បាញ់​សម្លាប់​ចោល» ហើយ​ក៏​យក​​​ម៉ូតូ​​របស់​គាត់​​​ជិះ​​រត់គេច​ខ្លួន​ទាំង២​នាក់ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ បុរស​​​រង​គ្រោះ បាន​ស្រែក​ឡើង​ឆោ​រ​ឡោ​ឡើង​បង្ក​ការ​ផ្អើល​ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​រត់​ម៉ូតូឌុប​នៅ​ក្បែរ​នោះ​នាំ​គ្នា​​ជិះ​​ម៉ូតូ​​ដេញ​​តាម​ក្រុម​ចោរ​​រហូត​ចាប់​បាន​ជនសង្ស័យ​ម្នាក់ ​ទប់​កំហឹង​មិនបាន​ដោយ​ស្អប់​ចោរ​លួច​ ចោរប្លន់ផងនោះ ក៏​ព្រួតគ្នា​​​ស្វាគមន៍​​មួយ​ដៃ​មួយជើង​សល់​តែ​ដង្ហើមចង្រិត ​។

​​កម្លាំង​នគរ​បាល​​​ប៉ុស្តិ៍​​​​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ និងនាំ​ខ្លួនមុខសញ្ញា​​ភ្ជង់​ប្លន់​​ប្រដាប់​អាវុធ​ម្នាក់នេះ​ទៅ​​ប៉ុស្តិ៍​នគរបាល​ដើម្បី​​​សួរនាំ ។ ​​ចំណែក​​បុរស​​រង​គ្រោះ​​ក៏​​បាន​​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ដើម្បី​ឱ្យ​ធ្វើ​ការ​ស្រាវជ្រាវវែកមុខ​​បក្សពួក​​មកផ្តន្ទាទោស​តាម​ច្បាប់ ៕ ​