ខេត្តក្រចេះ ៖ អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការរងសមាគមស.ក.អ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាឲ្យសមាគមអតីតយុទ្ធជនកម្ពុជាត្រូវបើកថវិកាដែលជំពាក់យុទ្ធជនមរណភាពដែលមិនទាន់ផ្តល់ឲ្យក្រុមគ្រួសារឲ្យបានទាន់មុនបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
លោកហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ គ្រាដែលលោកអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំអតីតយុទ្ធជនកម្ពុជាថ្នាក់ខេត្ត ក្រុង ស្រុក និងការបើកផ្តល់ប្រាក់មរណៈសង្គ្រោះ ជូនគ្រួសារសពសមាជិក ស.អ.ក ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី៧ តុលា ២០១៥ នៅសាលមហាស្រពខេត្ត ។
ពិធីនោះក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាការបង្ហាញពីការយកចិត្តទុកដាក់ និងរំលឹកគុណចំពោះបងប្អូនអតីតយុទ្ធជនផងដែរ។
គួរបញ្ជាក់ថា ការបើកផ្តល់នូវថវិកាជូនបងប្អូនមរណៈសង្គ្រោះពេលនោះមានចំនួន១២នាក់ ដែលម្នាក់ៗទទួលបាននូវថវិកាចំនួន៤លានរៀល ។ ដោយឡែកសមាជិកស.អ.កខេត្តមានចំនួន១៥០នាក់ ម្នាក់ៗក៏ទទួលបានថវិកាចំនួន៥ម៉ឺនរៀល និងអង្ករ២៥គីឡូក្រាម៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំប័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ