ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹងទាស់គ្នាជាមួយប្រពន្ធហើយប៉ងដុតផ្ទះចោល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៧ តុលា ២០១៥ នៅភូមិអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា បុរសចិត្តខ្លាំងដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះជុំ សុខុម ភេទប្រុស អាយុ៣៩ឆ្នាំ ជាកសិករ ត្រូវបានស្ត្រីជាប្រពន្ធឈ្មោះជួង ណេង អាយុ៣២ឆ្នាំ ប្តឹងនគរបាលឱ្យចាប់ខ្លួនក្រោយពីដុតពូក និងវាំងនននៅក្នុងផ្ទះឱ្យឆេះម៉ដ្ឋ។
មន្ត្រីនគរបាលដដែលបានឱ្យដឹងទៀតថា ជនសង្ស័យជាប្តីចុងរបស់ស្ត្រីរងគ្រោះ។ មូលហេតុដែលជនសង្ស័យប៉ងដុតផ្ទះចោលដោយសារខឹងប្រពន្ធយកទូរស័ព្ទរបស់ខ្លួនទៅCall ហើយទារវិញមិនព្រមឱ្យ៕



ចែករំលែកព័តមាននេះ