ខេត្តកំពង់ឆ្នាំង ៖ «ការផ្តួចផ្តើមបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា គឺជាគោលនយោបាយជាតិ ប្រកបដោយគតិបណ្ឌិតនិងព្រហ្មវិហារធម៌ដ៏ថ្លៃថា្លបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងគោលបំណងសម្តែងនូវការដឹងគុណ និងឆ្លើយតបឲ្យបានស័ក្តិសមទៅនឹងគុណបំណាច់ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម របស់កម្មាភិបាល យុទ្ធជន និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានធ្វើពលីកម្មកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី បូជាជីវិត ដើម្បីជាតិមាតុភូមិ ព្រមទាំង ដើម្បីលើកកម្ពស់មនសិការសេ្នហាជាតិ ស្មារតីលះបង់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ពិសេសក្នុងជួរយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ ការពារបច្ចុប្បន្ន និងអនាគត» ។
លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៧ តុលា នៅសាលប្រជុំសាលានយោបាយខេត្ត ។ ពិធីនេះ មានការចូលរួមពីលោកអភិបាលខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ពិការ និងគ្រួសារ សរុបជិត៤០០នាក់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ