ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសវៀតណាម​​បើករថយន្តបុករថយន្ត​​ដឹកកម្មករស្លាប់​និង​របួស៣៩នាក់​នៅស្វាយរៀង​ ជាប់គុក៥ឆ្នាំ

10 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​ទីបំផុតទៅ ​ចៅក្រមសាលាដំបូងខេត្ត​បានប្រកាសសាលក្រម​សម្រេចផ្តន្ទាទោស​បុរសជនជាតិវៀតណាមឈ្មោះ ឡេ វ៉ាងភីង ​ដាក់ពន្ឋនាគារចំនួន៥ឆ្នាំ ក្រោយបង្កគ្រោះថ្នាក់​ចរាចរណ៍បើករថយន្តក្រុង​បុករថយន្តដឹកកម្មករបណ្តាល​ឲ្យកម្មករកម្មការិនីរោង​ចក្រស្លាប់១៩នាក់និងរបួស២០នាក់​កាលពីខែឧសភាកន្លងមក ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ជំហានដំបូងឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា​ ក្រៅពីផ្តន្ទាទោសដាក់ពន្ឋនាគារ៥ឆា្នំ នៅព្រឹកថ្ងៃទី០៨តុលាដដែលនេះ ​ចៅក្រមជំនុំជម្រះលោក​ សុធី បូរ៉ាឆាត ​ក៍បានបង្គាប់ឲ្យឈ្មោះឡេ​ វ៉ាងភីង ​បង់បា្រក់១២លានរៀល​សងជំងឺចិត្តដល់គ្រួសារ​ជនរងគ្រោះផងដែរ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅលើ​សារព័ត៌មានកោះសន្តិភាព ៕