ប្រទេសមីយ៉ាន់ម៉ា ៖ ធនាគារសហប្រតិបត្តិការ(CB Bank )របស់មីយ៉ាន់ម៉ា បានក្លាយជាអ្នកផ្តល់កម្ចីដំបូងគេបង្អស់ក្នុងស្រុកដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកម្មវិធីហិរញ្ញវត្ថុពាណិជ្ជកម្ម (TFP) ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលបានបង្ហាញខ្លួននៅលើដែនដីប្រជាជាតិមួយនេះកាលពីខែមុន ។
កម្មវិធីនេះនឹងជួយពង្រីកពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះADB នឹងផ្តល់នូវទឹកប្រាក់ប្រមាណជា១២លានដុល្លារក្នុងមួយឆ្នាំដើម្បីគាំទ្រដល់ប្រតិបត្តិការផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្មរបស់CB Bank ។
ការផ្តល់ហិរញ្ញវត្ថុពាណិជ្ជកម្មគឺនៅតែរឿងថ្មីដដែលនៅក្នុងប្រជាជាតិមួយនេះ ពោលគឺបណ្តាអ្នកនាំចេញនិងនាំចូលភាគច្រើនធ្វើការទូទាត់លើថ្លៃដឹកជញ្ជូននៅនឹងកន្លែង។ មួយវិញទៀតនៃប្រព័ន្ធនៃលិខិតឥណទាននេះដែរ ក៏អនុញ្ញាតឲ្យធនាគារឬគ្រឹះស្ថានអភិវឌ្ឍន៍ធ្វើការរ៉ាប់រងនូវករណីដែលអ្នកលក់នឹងទទួលបានការបង់ថ្លៃទាន់ពេលវេលាពីអ្នកទិញ ប្រសិនជាពួកគេធ្វើឲ្យខកខានក្នុងការទូទាត់ នោះអ្នកជួយឧបត្ថម្ភនឹងធ្វើអន្តរាគមន៍ ។
លើសពីនេះទៅទៀត នៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ គឺបណ្តាអ្នកនាំចេញអាចនឹងបញ្ជូនទំនិញមុនពេលនៃការទទួលបានការបង់ប្រាក់ ។ ទោះជាយ៉ាងណា បណ្តាធនាគារបរទេសជាច្រើននៅមិនទាន់ទទួលយកនូវលិខិតឥណទានពីសំណាក់ធនាគារមីយ៉ាន់ម៉ានៅឡើយ។
បើតាមលោក Thein Zaw Tun ប្រធានគ្រប់គ្រងអ្នកផ្តួចផ្តើមយុទ្ធ សាស្ត្រនិងការអភិវឌ្ឍពាណិជ្ជកម្មរបស់CB Bank បានប្រាប់កាសែតមីយ៉ាន់ម៉ាថែមស៍ឲ្យដឹងថា CB Bank មានបណ្តាញពាណិជ្ជកម្មមួយចំនួនរួចជាស្រេចហើយជាមួយនឹងអ្នកផ្តល់កម្ចី អាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក ប៉ុន្តែអត្រាឥណទានរបស់ខ្លួនគឺមានកម្រិតខ្សោយដែលស្ថិតក្នុងរង្វង់B ហើយក៏ជាការកំណត់នៅក្នុងបរិមាណពាណិជ្ជកម្មដែលខ្លួនអាចធ្វើបានដែរ ។
ម្យ៉ាងវិញទៀត ADB មានអត្រាឥណទានកម្រិតAAA ដែលជាអត្រាខ្ពស់ជាងគេបំផុត។ ប្រសិនជាបណ្តាញហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ CB Bank ត្រូវបានរ៉ាប់រងដោយធនាគារ ADB វានឹងអាចផ្តល់ហិរញ្ញវត្ថុច្រើនជាងមុនជាមិនខានសម្រាប់វិស័យពាណិជ្ជកម្ម ។
ចំណែកលោក Steven Beck ប្រធានផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងជួយអភិវឌ្ឍន៍នៅក្នុងវិស័យពាណិជ្ជកម្មនិងការបង្កើតការងារជាច្រើនផងដែរ ។ លោកបានបន្ថែមថា ដោយសារតែវិធានការម៉ឹងម៉ាត់ជាមួយនឹងនីតិវិធីដ៏ឆ្លាតវៃ កត្តានេះគឺជារូបិយបដិភោគ(ការធ្វើបដិលេខ)ដ៏មានសារសំខាន់មួយសម្រាប់ធនាគារ CB Bank ។
« វានឹងមានន័យថាធនាគារបរទេសកំពុងសម្លឹងមើលមីយ៉ាន់ម៉ា ចំណែក CB Bank នឹងក្លាយជាទីតាំងជាក់ស្តែងដែលគេនឹងធ្វើដំណើរឆ្ពោះទៅរក » ។
លោកបានបន្ថែមថា ADB កំពុងពិភាក្សាលើកម្មវិធីនេះជាមួយនឹងបណ្តាធនាគារវិស័យឯកជនជាច្រើនក្នុងប្រទេស។ សម្រាប់បច្ចុប្បន្នកាលនេះ យើងកំពុងអនុវត្តដោយការយកចិត្តទុកដាក់លើសសព្វមួយដងទៅទៀត។
« ជាទូទៅភាគច្រើនយើងទំនងជាចាប់ដៃគូលើកដំបូងជាមួយនិងធនាគារធំៗ។ គោលការណ៍បច្ចុប្បន្នភាព នឹងត្រូវបានកំណត់ចំពោះបណ្តាធនាគារវិស័យឯកជន ម្យ៉ាងទៀតយើងបានប្រមើលមើលនៅក្នុងធនាគារវិស័យសាធារណៈប៉ុន្តែហិរញ្ញវត្ថុរបស់អ្នកទាំងអស់នោះគឺពិតជាច្រើនលើសលប់ » ។
លោកបានឲ្យដឹងទៀតថា ADBសង្កេតឃើញរឿងពីរនៅពេលធ្វើសេចក្តីសម្រេចចំពោះធនាគារនេះសម្រាប់កម្មវិធីខាងលើ ។
ជាមួយនឹងឥណទាននិងការរ៉ាប់រងផ្សេងៗកម្មវិធីផ្តល់ហិរញ្ញវត្ថុពាណិជ្ជកម្មនោះដែរនឹងរាប់បញ្ចូលនូវកិច្ចការជាច្រើននៅក្នុងការជួយហ្វឹកហ្វឺនដល់បុគ្គលិកធនាគារនិងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធអំពីការគ្រប់គ្រងហានិភ័យនិងហិរញ្ញវត្ថុពាណិជ្ជកម្មជាដើម ៕
ចែករំលែកព័តមាននេះ