ប្រទេសជប៉ុន ៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp បានដាក់បង្ហាញនូវកំណែទម្រង់ថ្មីរបស់ខ្លួនគឺរថយន្តបើកបរដោយស្វ័យប្រវត្តិដើម្បីប្រកួតប្រជែងជាមួយអ្នកផលិតរថយន្តដទៃទៀតដូចជា Google Inc ដែលទើបនឹងឈានជើងចូលប្រឡូកក្នុងឧស្សាហកម្មនេះ ហើយក្នុងនោះ Toyota ក៏សន្យាថា នឹងចាប់ផ្តើមសម្ពាធទីផ្សារលក់រថយន្តគ្មានមនុស្សបើកនៅប្រទេសជប៉ុននាឆ្នាំ២០២០ខាងមុខ ។
Toyota បានបង្ហាញនូវការដើរតាមគន្លងនៃច្បាប់ក្នុងការបើកបរលើផ្លូវជាតិដែលគេឲ្យឈ្មោះថា គំរូនៃចល័តភាពនៃមនុស្សមួយក្រុម ដែលមានន័យថា អ្នកបើកក៏ដូចជាវត្ថុសិប្បនិមិ្មតដែលឆ្លាតវៃស្ថិតក្នុងកញ្ចប់សិនស័ររបស់រថយន្តគឺប្រតិបត្តិការរួមគ្នាជាធ្លុងមួយឬក្នុងក្រុមតែមួយ ។
នៅក្នុងការធ្វើបទបង្ហាញនេះដែរ Lexus បើកបរដោយស្វ័យប្រវត្តិបានក្នុងកម្រិតល្បឿនកំណត់៦០គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងថេរវេលា១០នាទី ការផ្លាស់ប្តូរចំណែកផ្លូវ(ជែង) ការជាន់ហ្វ្រាំង និងការយកចង្កូតជាដើម ។ មនុស្សឬអ្នកដែលអង្គុយនៅមុខចង្កូត ពុំចាំបាច់ធ្វើអ្វីទាំងអស់វៀរលែងតែការចុចប៊ូតុងបើកឲ្យដំណើរការនៅក្នុងបច្ចេកវិទ្យានោះប៉ុណ្ណោះ ។
ផែនការរបស់ Toyota គឺជាផ្នែកមួយធំធេងជាងមុននៃការផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុននៅក្នុងការត្រួសត្រាយផ្លូវចំពោះការបើកទីផ្សាររថយន្តគ្មានមនុស្សបើកឬបើកបរដោយខ្លួនឯងមិនចាំបាច់រវល់ដល់មនុស្សនៅក្នុងអំឡុងពេលព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូឆ្នាំ២០២០ ។
ជាមួយនឹងការជឿនលឿននៃសិនស័រនិងប្រព័ន្ធទូរគមនាគមន៍ដូចជាបច្ចេកវិទ្យាមានការចាប់យកកាន់តែច្រើនឡើងថែមទៀតជាពិសេសដូចជាវិធានការសុវត្ថិភាពដែលលំបាកនិងការប្រតិបត្តិក្នុងការបើកបរដូចជាការចូលចូតជាដើម។
លោក Moritaka Yoshida ប្រធានមន្ត្រីបច្ចេកវិទ្យាសុវត្ថិភាពបានឲ្យដឹងថា « ទិសដៅរបស់យើងគឺនឹងផ្តល់នូវសេរីភាពនៃការបំលាស់ទីរបស់អ្នករាល់គ្នារាប់បញ្ចូលមនុស្សចាស់ជរានិងអ្នកមានកាយវិកលកម្ម(វិបល្លាស់ស្មារតី)ជាដើម» ។
ប៉ុន្តែលោកទទួលស្គាល់ថា បច្ចេកវិទ្យានេះគឺនៅមិនទាន់ធ្វើរួចរាល់នៅឡើយទេសម្រាប់ដាក់ឲ្យប្រើប្រាស់នៅលើដងផ្លូវដែលមានអ្នកថ្មើរជើងក៏ដូចជាអ្នកប្រើប្រាស់ផ្លូវជាច្រើននោះ។
ស្របពេលដែលមានការសង្កត់ធ្ងន់ទៅលើការបញ្ចេញឧស្ម័នជាមួយនឹងរថយន្តម៉ាស៊ីនកូនកាត់សាំង-អគ្គិសនីនិងប្រើថាមពលអុីដ្រូសែន បច្ចេកទេសបើកបរដោយស្វ័យប្រវត្តិគឺផ្តោតការស្រាវជ្រាវសម្រាប់ឧស្សាហកម្មរថយន្តតែម្តង។ បច្ចេកវិទ្យាទាំងនោះនឹងត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រពណ៍រថយន្តក្រុងតូក្យូនៅពេលខាងមុខដែលនឹងបើកឲ្យដំណើរការជាសាធារណៈចុងខែនេះ ។
ក្រុមហ៊ុន Google ក៏កំពុងធ្វើតេស្តនិងសម្រិតសម្រាំងឡើងនូវបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិផងដែរ ដែលជាការដាក់សម្ពាធទៅលើឧស្សាហកម្មរថយន្តនៅក្នុងការស្វែងរកអ្វីដែលថ្មី ។
ប្រព័ន្ធនេះដែរ នឹងផ្តល់ជាជម្រើសមួយនៅក្នុងបីម៉ូដែលដែលនឹងត្រូវដាក់លក់នៅប្រទេសជប៉ុនចុងឆ្នាំនេះ រាប់បញ្ចូលម៉ូដែល Crown ប្រភេទប្រណីតជាដើម ។ ការធ្វើតេស្តសាកល្បងកំពុងចាប់ផ្តើមឡើងនៅសហរដ្ឋអាមេរិក បុ៉ន្តែផែនការដាក់លក់ក្រុមហ៊ុននៅមិនទាន់សម្រេចនៅឡើយទេ ៕
ចែករំលែកព័តមាននេះ