ខេត្តកណ្តាល ៖ មុនរដូវបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់នេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ១ បានធ្វើការសំណូមពរដល់លោកអភិបាលខេត្តកណ្តាលដែលទើបឡើងថ្មីនោះ ជួយរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងតាមតំបន់នៅមុខផ្សារគគីរ, ផ្សារជ្រោយដង, ផ្សារគគីរធំ ស្រុកកៀនស្វាយ និងតំបន់គល់ស្ពានត្រើយខាងលិច ស្រុកលើកដែក ដែលត្រូវក្រុមអាជីវករបានយកចិញ្ចើមផ្លូវធ្វើជាទីផ្សារលក់ដូរ និងផ្ញើកង់-ម៉ូតូ ចតរថយន្តពាសវាលពាសកាលយ៉ាងអនាធិបតេយ្យបំផុត ។
ប្រភពបានទៀតថា កន្លងមក ទីកន្លែងទាំងនោះ មិនត្រូវបានអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធណាមួយ ចុះមកចាត់វិធានការនោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍ និងសោភ័ណភាពតាមដងផ្លូវ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ