ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្គើនសម្បើមដៃមែន ម្ចាស់ផ្ទះស្តុកឈើមួយកន្លែងនេះ

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹង​ត្រែង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពី​វេលា​ម៉ោង១០ និង១៤​នាទីថ្ងៃ​ទី​២២ ​មេសា ឆ្នាំ​២០២១ ស្ថិតចំណុច​UTM (34556-​81953) ក្នុងភូមិ​ច្រប់…

ខេត្តស្ទឹង​ត្រែង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពី​វេលា​ម៉ោង១០ និង១៤​នាទីថ្ងៃ​ទី​២២ ​មេសា ឆ្នាំ​២០២១ ស្ថិតចំណុច​UTM (34556-​81953) ក្នុងភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់​ឌី សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​សេ​សាន និង​រដ្ឋបាល​ព្រៃឈើ​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ចុះ​បង្ក្រាប​ការ​សន្និធិ​ឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត (​រដ្ឋបាល​ព្រៃឈើ​មិន​ទាន់​បាន​វាស់វែង​) ដោយបច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​ដឹក​ជញ្ជូន​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។

ប្រភពឱ្យដឹងទៀតថា ម្ចាស់​ទីតាំង​​ឈ្មោះ អៀង សា​រ៉ាត់ (​ហៅ​ណាត​) ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។ ម្យ៉ាងទៀត ​ម្ចាស់​ទីតាំង​រូប​នេះ មិន​គោរព​វិធាន​រដ្ឋបាល ក្នុងផ្ទះ​បើក​កន្លែង​ផឹកស៊ី​លក់​គ្រឿងក្លែម ​និង​ប្រព្រឹត្ត​បទល្មើស​ប្រើប្រាស់​រថយន្ត​ម៉ាក ford renger ពណ៌​ស ពាក់​ស្លាក​លេខ​អង្គការ OI -6794 ដើរ​ផឹកស្រា​នៅ​តាម​ភូមិ​។

បើតាម​ការ​សាកសួរ​ឈ្មោះ អៀង សា​រ៉ាត់ បាន​សារភាព​ថា ​ខ្លួន​ទិញ​ពី​ឈ្មោះ ឈ​ន ណាត​​។ បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​។ ដោយ៖ ពុយ វឌ្ឍនា

អត្ថបទសរសេរ ដោយ