ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​ ជា ខេ​ង ​ស៊ុ​យ សែ​ម ​ចូលរួម​​ពិធី​បុណ្យកាន់បិណ្ឌ​វេ​ន​ទី​១០នៅវត្ត​ចំបក់​មាស​ និង​វត្ត​លៀប​

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ទៅ​ចូលរួម​​ពិធី​បុណ្យកាន់បិណ្ឌ​វេ​ន​ទី​១០ ​នៅ​វត្ត​ចំបក់​មាស​ ឃុំ​ស្នាម​ព្រះ ​ស្រុក​បាកាន​ និង​វត្ត​លៀប​ ឃុំ​ស្យា​ ស្រុក​កណ្ដៀង​កាលពី​ថ្ងៃ​ទី​៧​​ តុលា​​ ​២០១៥ ​លោក​ជំទាវ ​ជា ខេ​ង ​ស៊ុ​យ សែ​ម

ខេត្តពោធិ៍សាត់​ ៖​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ទៅ​ចូលរួម​​ពិធី​បុណ្យកាន់បិណ្ឌ​វេ​ន​ទី​១០ ​នៅ​វត្ត​ចំបក់​មាស​ ឃុំ​ស្នាម​ព្រះ ​ស្រុក​បាកាន​ និង​វត្ត​លៀប​ ឃុំ​ស្យា​ ស្រុក​កណ្ដៀង​កាលពី​ថ្ងៃ​ទី​៧​​ តុលា​​ ​២០១៥ ​លោក​ជំទាវ ​ជា ខេ​ង ​ស៊ុ​យ សែ​ម ​បាន​ចាប់អារម្មណ៍​ស្រែ​ស្រូវ​របស់​​​ប្រជា​កសិករ​លូតលាស់​ស្រស់បំព្រង​ដែល​ធ្វើ​ឲ្យ​លោក​ជំទាវ​ មាន​ទឹកចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​ព្រួយបារម្ភ​គ្រោះ​រាំង​ស្ងួត​ប៉ុន្មាន​ខែ​កន្លង​មកនេះ ​។

​លោក​ជំទាវ​ សូម​ឲ្យ​​​ប្រជា​កសិករ​នាំគ្នា​​លើកភ្លឺស្រែ​ទប់ទឹក​ការពារ​ពេល​ទឹក​ស្រក​ទៅ​វិញ ​ដើម្បី​ឲ្យ​ស្រូវ​បន្ត​ការ​លូតលាស់​ដល់ទី​បញ្ចប់​ ចៀសវាង​ដាច់​ទឹក​នៅ​ពាក់កណ្ដាល​ទី​នាំ​ឲ្យ​ស្កក​​មិន​បាន​ទទួលផល​ពេញលេញ​ ។​ ជាមួយ​គ្នា​នេះ​ លោក​ជំទាវ​ក៏បាន​ចាប់អារម្មណ៍​ចំពោះ​យាយ​តា​ចាស់​ៗ​នៅ​តាម​ជនបទ​ដែល​មាន​អាយុ​វែង​ខ្លះ​ជិត​១០០​ឆ្នាំ​ និង​ខ្លះ​ទៀត​ជាង​១០០​ឆ្នាំ​ ​។​

​នៅ​ក្នុង​ឱ​កាស​​ពិធី​បុណ្យ​​កាន់បិណ្ឌ​វេ​នទី​១០​នេះ​ដែរ ​លោក​ជំទាវ ​ជា ខេ​ង ​ស៊ុ​យ សែ​ម ​បាន​នាំ​យក​គ្រឿង​សម្ភា​របរិក្ខារ​មួយ​ចំនួន​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ទាំង​២​វត្ត ​គឺ​វត្ត​ចំបក់​មាស​ និង​វត្ត​លៀប​ ដោយ​ក្នុង​មួយ​វត្ត​ៗ​ទទួល​បាន​អង្ករ​១០០គីឡូក្រាម ​ទឹកក្រូច​៥​កេស​ ទឹកបរិ​សុទ្ធ​៥​កេស​ ​ស្ករស៥០​គីឡូក្រាម ​មី​៥​កេស​ ​ទឹកដោះគោ​៣​កេស​​ប្រេងឆា​៣​កេស​ ​ប៊ី​ចេ​ង​១០គីឡូក្រាម ​សាប៊ូ​ម្សៅ​៣​កេស​ និង​ប្រាក់​១លាន​រៀល​ ។​

ដោយឡែក​ វត្ត​លៀប​បន្ថែម​ប្រាក់​១​លាន២​សែន​រៀល​ និង​១.០០០​ដុល្លា​រទៀត ​ដែល​សប្បុរសជន​នៅ​ភ្នំពេញ​ផ្ញើ​តាម​លោក​ជំទាវ​ ។​ ប្រគេន​ព្រះសង្ឃ​១៧​អង្គ ក្នុង​១​អង្គ​សាដក​១​​បច្ច័យ២០.០០០​រៀល​ ​យាយតា​១២០​នាក់​ ​ក្នុង​ម្នាក់​ក្រណាត់​ស​១ដុំ​ សាប៊ូ​១កញ្ចប់​ ​ទឹកក្រូច​១កំប៉ុង​ នំ​សែន​លោក​ខែ​​២ និង​ប្រាក់​​៥០០០​រៀល ​។ ​ចំពោះ​ពុទ្ធបរិស័ទ​សរុប​ប្រមាណ​ជាង​២០០​នាក់​ ក៏បាន​ដូច​យាយ​តា​ដែរ​លើកលែងតែ​ក្រណាត់​ស​ប៉ុណ្ណោះ​ និង​កម្លាំង​សមត្ថកិច្ច​បន្ថែម​ប្រាក់​​ក្នុង​ម្នាក់​២០.០០០​រៀល ​។ ​ដោយ​ពិនិត្យ​ឃើញ​សាលាឆាន់​វត្ត​លៀប​កសាង​មិន​ទាន់​រួច​រាល់ ​លោក​ជំទាវ​ ​ក៏​​បាន​ជួយ​ស៊ីម៉ងត៍​១០​តោន ​ដើម្បី​​ចូលរួម​កសាង​ផង​ដែរ​ ៕