ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៨ តុលា២០១៥ នេះសាលាដំបូងខេត្តស្វាយរៀងបានបើកសវនាការប្រកាសសាលក្រមសំណុំរឿងជនជាតិវៀតណាមបើករថយន្តក្រុងរបស់ក្រុមហ៊ុនស៊ុនហួ១៥SHស្លាកលេខ ភ្នំពេញ 3C 6335 បុករថយន្តដឹកកម្មករ-កម្មការនីបណ្តាលឲ្យស្លាប់១៩នាក់ និងរងរបួស២០នាក់ នៅស្រុកស្វាយទាប កាលពីថ្ងៃទី១៩ ឧសភា ២០១៥។
ក្នុងសវនាការនោះចៅក្រមជំនុំជម្រះបានប្រកាសសាលក្រមផ្តន្ទាទោសអ្នកបើកបររថយន្តបង្កជាជនជាតិវៀតណាមដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងសងសំណងរដ្ឋប្បវេណីចំនួន១២លានរៀល និងឱ្យក្រុមហ៊ុនស៊ុនហួ សងសំណងទៅជនរងគ្រោះដែលស្លាប់ទាំង១៩នាក់ ក្នុងម្នាក់ថវិកា១២លានរៀល, អ្នករងរបួសធ្ងន់ម្នាក់ ថវិកា១២លានរៀល, អ្នករបួសធ្ងន់ចំនួន៦នាក់ទៀត ក្នុងម្នាក់ ថវិកា៩លានរៀល ក្រៅពីនោះ អ្នករបួសជាង១០នាក់ទៀត ក្នុងម្នាក់ៗថវិកា៦លានរៀល។
ជុះវិញការប្រកាសនេះ ជនរងគ្រោះ និងសាច់ញាតិបាននិយាយថា បើសិនជាបានដូចការប្រកាសនេះពួកគាត់នឹងយល់ព្រម ព្រោះគ្មានជម្រើស តែគាត់មិនដឹងថា ខាងក្រុមហ៊ុនស៊ុនហួយល់ព្រមឬអត់ទេ៕




ចែករំលែកព័តមាននេះ