ក្រុងប៉ោយប៉ែត ៖ កម្លាំងនគរបាលជំនាញនៃអង្គភាពអធិការដ្ឋានក្រុងប៉ោយប៉ែត កាលពីវេលាព្រឹកថ្ងៃទី០៨ តុលា ២០១៥ នេះ បានចុះទៅរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ០៥ និងបណ្តាចំណតរថយន្តតូច-ធំទាំងអស់ ក្នុងនោះកម្លាំង ក៏បានធ្វើការណែនាំដល់ម្ចាស់ចំណតមិនត្រូវឡើងថ្លៃប្រាក់ឈ្នួលរថយន្តពីប្រជាពលរដ្ឋក្នុងថ្ងៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ហួសពីសៀវភៅបន្ទុកនោះទេ ។ ប្រសិនបើមានករណីល្មើសណាមួយនោះ នឹងត្រូវប្រឈមមុខច្បាប់ជាក់ជាមិនខាន ។
ប្រភពបានឱ្យដឹងថា កម្លាំងនគរបាលជំនាញ ក៏បានណែនាំដល់គ្រប់បណ្តារថយន្តឈ្នួលតូច-ធំទាំងអស់ គួរតែមានថង់សម្រាប់ចែកជូនអ្នកដំណើរ ដើម្បីរក្សាអនាម័យផងដែរ ។ ហើយជាពិសេសនោះ អ្នកកាន់ចង្កូតរថយន្តទាំងអស់ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរដឹកអ្នកដំណើរ ព្រោះបច្ចុប្បន្នមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង គួរឱ្យកត់សម្គាល់ណាស់ ។







ចែករំលែកព័តមាននេះ