ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​លើក​ដំបូង​លើ​ប៉ូលិស​ម្នាក់​ពាក់​ព័​ន្ធ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ជប៉ុន

2 ឆ្នាំ មុន

ជប៉ុន ៖ មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​ចូលរួម​ក្នុង​ពិធី​រត់​ភ្លើង​គប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​របស់​ជប៉ុន បាន​ក្លាយជា​អ្នកចូលរួម​ដំបូង​គេ​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ដែល​ត្រូវ​បាន​រក​ឃើញ​ថា វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters​។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បានឱ្យ​ដឹង​ថា…

ជប៉ុន ៖ មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​ចូលរួម​ក្នុង​ពិធី​រត់​ភ្លើង​គប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​របស់​ជប៉ុន បាន​ក្លាយជា​អ្នកចូលរួម​ដំបូង​គេ​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ដែល​ត្រូវ​បាន​រក​ឃើញ​ថា វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បានឱ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​មាន​អាយុ​ខ្ទង់៣០​ឆ្នាំ​បាន​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ បន្ទាប់​ពី​គាត់​បាន​ចូលរួម​សម្រួល​ក្នុង​ពិធី​រត់​ភ្លើង​គប់​នៅ​ក្នុង​តំបន់ Kagawa លើ​កោះ Shikoku ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន​។

បច្ចុប្បន្ន​អាជ្ញាធរ​សុខាភិបាល​មូលដ្ឋាន​កំពុង​ស៊ើបអង្កេត និង​បន្ត​តាមដាន​លើ​ករណី​នេះ​។

នេះ​គឺជា​ការ​ធ្វើតេស្ត​វិជ្ជមាន​លើក​ដំបូង​ចាប់តាំងពី​កម្មវិធី​រត់​ភ្លើង​គប់​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា កន្លង​ទៅ ដែល​រត់​ចេញ​ដំបូង​ពី​មជ្ឈមណ្ឌល​ជាតិ​បណ្តុះបណ្តាល J-Village នៅ​ក្នុង​ខេត្ត Fukushima​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Asahi បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​អ្នក​រៀបចំ និង​ប៉ូលិស​ប្រចាំ​តំបន់​ថា មន្ត្រី​រូប​នេះ​កំពុង​សម្រួល​ចរាចរណ៍​កាលពី​ថ្ងៃ​សៅរ៍ និង​បាន​ធ្លាក់ខ្លួន​ឈឺ (​ក្តៅខ្លួន​) កាលពី​ថ្ងៃអាទិត្យ​។ បើ​ទោះបីជា​ប៉ូលិស​រូប​នោះ​បាន​ពាក់​ម៉ាស់ និង​គោរព​តាម​វិធាន​គម្លាត​សង្គម និង​វិធានការ​ផ្សេង​ៗ​យ៉ាងណា​ក៏​ដោយ​។

បច្ចុប្បន្ន​ការ​គាំទ្រ​ជា​សាធារណៈ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ បាន​ថយ​ចុះ​គួរ​ឱ្យ​កត់សំគាល់ ចំ​ពេល​មានការ​ព្រួយបារម្ភ​ថា​ព្រឹត្តិការណ៍​នេះ នឹង​ធ្វើ​ឱ្យ​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​នេះ​។

គូសបញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី ២៣ ខែ កក្កដា និង​ពិធី​បិទ​នា​ថ្ងៃ​ទី ៨ ខែ សីហា ឆ្នាំ ២០២១ ខាង​មុខ​នេះ​។ ស្រប​ពេល​ដែល​ប្រទេស​ជប៉ុន មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩​សរុប​ចំនួន​ជាង ៥៤​ម៉ឺន​ករណី និង​មាន​អ្នក​ស្លា​.​ប់​សរុប​ចំនួន ៩,៧៦៤​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែមេសា នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ