រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាការងារបាន និងកំពុងបើកកិច្ចប្រជុំត្រីភាគី ដើម្បីសម្រេចកំណត់បា្រក់ឈ្នួលអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០១៦ ។
កិច្ចប្រជុំនៅព្រឹកថ្ងៃទី០៨តុលានេះ ប្រព្រឹត្តធ្វើនៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងមានការចូលរួមពីតំណាងសមាគមនិយោជក ក្រសួងការងារនិងសហជីពកម្មករ ។
កិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកាលពីយប់ថ្ងៃទី០៧តុលា ក្រុមការងារចរចាបា្រក់ឈ្នួលកម្មករបានសម្រេចកំណត់យកបា្រក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០១៦ ដោយភាគីខាងនិយោជក(ថៅកែ)១៣៣ដុល្លារ ខាងរដ្ឋាភិបាលដាក់១៣៥ដុល្លារ និងសហជីពកម្មករ១៦០ដុល្លារ ៕
ចែករំលែកព័តមាននេះ