ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់រៀលខ្សោយកម្លាំងជាងប្រាក់យ៉េនជប៉ុន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងខ្លាំងជាងប្រាក់យ៉េនជប៉ុន ។ ធានាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ខែមេសា ឆ្នាំ ២០២១នេះឱ្យដឹងថា ១០០យ៉េនជប៉ុន…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងខ្លាំងជាងប្រាក់យ៉េនជប៉ុន ។ ធានាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ខែមេសា ឆ្នាំ ២០២១នេះឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូល ៣៧៥១ រៀល និងលក់ចេញរហូតដល់ទៅ ៣៧៨៨ រៀលឯណោះ ខណៈថ្ងៃម្សិកមិញ ទិញចូលត្រឹមតែ ៣៧៤៧ រៀល និងលក់ចេញតែ ៣៧៨៥ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះសូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណាដែរ ដែល ១ដុល្លារអាមេរិក ស្មើនឹង ៤០៤៨ រៀល, ១អឺរ៉ូ ទិញចូល ៤៨៦៤ រៀល លក់ចេញ ៤៩១៣ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣១១៩ រៀល លក់ចេញ ៣១៥០ រៀល ។

ថ្ងៃនេះដែរ ១យន់ចិន ទិញចូល ៦២៤ រៀល លក់ចេញ ៦៣០ រៀល ហើយ ១០០វុនកូរ៉េ ទិញចូល ៣៦១ រៀល លក់ចេញ ៣៦៥ រៀល និង ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៤៥ រៀល លក់ចេញ ៣០៧៦ រៀល ។ ចំពោះ ១បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣០ រៀល និង ១០០០ដុង វៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ