រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការ ILO នាវេលាព្រឹកថ្ងៃទី០៨ តុលា ២០១៥ នេះ មានរៀបចំបើកសិក្ខាសាលាស្តីពីវិស័យអាទិភាព និងលទ្ធផលកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៦-២០១៨ ដែលរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានដៃគូភាគីពាក់ព័ន្ធចំនួន១០០នាក់ផងដែរ ។
សិក្ខាសាលានេះ ក្នុងគោលបំណង ដើម្បីឱ្យដៃគូភាគីកំណត់នៃវិស័យអាទិភាព និងលទ្ធផលនានាសម្រាប់រៀបចំកម្មវិធីការងារសមរម្យថ្មី និងគាំទ្រប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៦-២០១៨ និងមានការបង្ហាញពីរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ និងក្របខណ្ឌអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ ។ ការបង្ហាញពីសំណើស្តីពីវិស័យអាទិភាព និងលទ្ធផលសម្រាប់ធ្វើផែនការសម្រាប់ឆ្នាំ២០១៦- ២០១៨ ។


ចែករំលែកព័តមាននេះ