រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌ្រីមសេ១២៥ ទៅបុករថយន្តដឹកស៊ីម៉ង់ត៍ដួលខ្ទាតចូលក្រោមកង់រថយន្តកិនធ្លាយខួរស្លាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៧ តុលា ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះមានឈ្មោះ សុខ វិសាល អាយុ២០ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅភូមិអូរអណ្តូង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះម៉ូតូហុងដាសេ១២៥ ស៊េរី០១៥ ពាក់ស្លាកលេខភ្នំពេញ.1CW-7043។
តាមប្រភពពីសង្សារជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កាលពីម៉ោងជាង១រសៀលនៅថ្ងៃកើតហេតុ ជនរងគ្រោះបានខ្ចីម៉ូតូរបស់បងប្រុសនៅឯស្រុកជិះឡើងមករកខ្លួននៅភ្នំពេញ បន្ទាប់មកបានជួបជុំមិត្តភក្តិផឹកស៊ីនៅម្តុំណាហ្គាវើល លុះដល់ម៉ោងជាង៨យប់ថ្ងៃដដែល ជនរងគ្រោះបានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដោយឃើញសភាពជនរងគ្រោះស្រវឹងជោកជាំផងនោះ នាងបានជិះម៉ូតូមួយផ្សេងទៀតម៉ាកស៊ុយហ្ស៊ុយគី ឡេត មកតាមពីក្រោយ រហូតមកដល់ចំណុចកើតហេតុ ដោយជនរងគ្រោះជិះម៉ូតូលឿនពេកតាមបណ្តោយផ្លូវជាតិលេខ៣ បានវាក់នឹងរថយន្តនៅពីមុខចាប់ហ្វ្រាំងមិនទាន់ ក៏ទៅបុកចំពាក់កណ្តាករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខភ្នំពេញ 3B-9655 បើកដោយបុរសម្នាក់កំពុងបត់ឆ្វេងចូលការ៉ាសរបស់ក្រុមហ៊ុន បណ្តាលឱ្យជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអណោចអធ័ម ចំណែកឯរថយន្តបានចតចោលនៅមុខការ៉ាស រួចអ្នកបើកបរបានរត់ចោលរថយន្តបាត់ស្រមោល៕




ចែករំលែកព័តមាននេះ