ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាប់​០៦ និង​របួសធ្ងន់​-​ស្រាល​១៨​នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​៦​នាក់ (​ប្រុស​) អ្នក​របួសធ្ងន់​៩​នាក់​(​ប្រុស​) និង​របួសស្រាល​៩​នាក់​(​ស្រី​ម្នាក់  កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៧ តុលា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៩​លើក បាន​បង្ក​ឱ្យ​ខូចខាត​យានយន្ត​សរុប​១៧​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១១​គ្រឿង​, រថយន្ត​ធុន​តូច ៤​គ្រឿង​,​រថយន្ត​ធុន​ធំ​១​គ្រឿង និង​កង់​១​គ្រឿង ។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ៤​លើក​,​មិន​គោរព​សិទ្ធ លើក​,​មិន​ប្រកាន់​ស្តាំ ១​លើក​,​ប្រជែង​គ្រោះថ្នាក់ ១​លើក​,​កត្តា​យានយន្ត ១​លើក និង​ស្រវឹង ១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១១​នាក់​(​យប់​៣​នាក់​) ៕