ជំងឺរហែករន្ធទ្វារបាត ដែលអ្នកមិនគួរធ្វេសប្រហែសឡើយ ព្រោះឈានដល់ការវះកាត់!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្វីទៅជាជំងឺរហែករន្ធទ្វារបាត? ជំងឺរហែករន្ធទ្វារបាត គឺជាជំងឺដែលមានការដាច់រលាត់បាត ដែលអាចជួបជាញឹកញាប់ដែរ ចំពោះបញ្ហាជំងឺនៅរន្ធទ្វារបាតធ្វើអោយអ្នកជំងឺមានការឈឺចាប់នៅបាត និងបន្ទោរបង់លាមកមានឈាម ។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ម៉ក់ សុភក្ដិ៍ ឯកទេស ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត ។
លោកវេជ្ជបណ្ឌិត ម៉ក់ សុភក្ដិ៍ បានឲ្យដឹងទៀតថា ៖ ជំងឺនេះ អាចជួបប្រទះនៅលើមនុស្សគ្រប់ភេទ និងគ្រប់វ័យ ។ ជំងឺរហែករន្ធទ្វារបាត អាចជាជំងឺស្រួចស្រាវ ឬរ៉ាំរ៉ៃ។

មូលហេតុនៃជំងឺ?
ជំងឺនេះកើតមានឡើងដោយសារតែការប៉ះទង្គិចនៃដុំលាមក ទៅលើស្បែក នៃរន្ធបាត ដែលធ្វើអោយមានការដាច់រលាត់ ឬដោយការកន្ត្រាក់នៃសាច់ដុំរន្ធទ្វារបាតខ្លាំង ។ ជំងឺនេះ អាចមានចំពោះអ្នកជំងឺ ៖

រោគសញ្ញានៃជំងឺ?
អ្នកជំងឺអាចមានរោគសញ្ញាដូចជា ៖
វិធីសាស្ត្រក្នុងការព្យាបាល ?
មុននឹងព្យាបាល យើងត្រូវដឹងអំពីមូលហេតុ និងរយៈពេលនៃជំងឺនេះ ។ ការព្យាបាលមានដូចជា ៖

បើជំងឺនេះ វិវត្តទៅជារ៉ាំរ៉ៃ ឬមានមេរោគក្លាយនៅកន្លែងរហែកនោះ ការព្យាបាលដែលមានប្រសិទ្ធភាព គឺការវះកាត់យកផ្នែកដែលរហែកចេញ និងសំអាតនូវមេរោគនៅកន្លែងនោះ ។ ការប្រើថ្នាំផ្សះ (Antibiotic) តែមួយមុខ មិនមានប្រសិទ្ធភាពក្នុងការព្យាបាលទេ ។

លោកវេជ្ជបណ្ឌិត ម៉ក់ សុភក្ដិ៍ ឯកទេស ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែតបានរំលឹកថា ៖ ការបរិភោគបន្លែ ផ្លែឈើច្រើន អាចបង្ការនូវជំងឺរហែករន្ធទ្វារបាត។ ជំងឺនេះ អាចព្យាបាលជាសះស្បើយ បើការព្យាបាលនោះត្រឹមត្រូវតាមបច្ចេកទេស ។ សូមបងប្អូន ស្វែងរកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំនាញ ដើម្បីទទួលបានការព្យាបាលមួយ ដែលមានប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ