សម្រេចដាក់ភូមិ ១-២-៣-៤-៥ នៃសង្កាត់លេខ៤ ជាតំបន់ក្រហម នៅខេត្តព្រះសីហនុ
- ភ្នំពេញ
ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានប្រកាស នៅថ្ងៃទី២២ ខែមេសានេះ បានសម្រេចដាក់ភូមិចំនួន៥ រួមមាន ភូមិលេខ១ លេខ២ លេខ៣…
ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានប្រកាស នៅថ្ងៃទី២២ ខែមេសានេះ បានសម្រេចដាក់ភូមិចំនួន៥ រួមមាន ភូមិលេខ១ លេខ២ លេខ៣…
ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានប្រកាស នៅថ្ងៃទី២២ ខែមេសានេះ បានសម្រេចដាក់ភូមិចំនួន៥ រួមមាន ភូមិលេខ១ លេខ២ លេខ៣ លេខ៤ និងលេខ៥ នៃសង្កាត់លេខ៤ ជាតំបន់ក្រហម ដោយហាមផ្តាច់មិនឱ្យមានការចេញពីផ្ទះ ព្រោះជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងកំលុងពេលដាក់ជាតំបន់ក្រហមនេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនដោយរួមទាំងការ មិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួននោះឡើយ លើកលែងតែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ- ១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី២ នៅទីតាំងជិតបំផុតក្នុង «តំបន់ក្រហម» តាមការកំណត់ និង ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ។
ជាមួយគ្នានេះ ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុង «តំបន់ក្រហម» ត្រូវផ្អាកជាបណ្តោះអាសន្នផងដែរ ។ លើកលែងតែសកម្មភាពការងារមួយចំនួនដូចជា៖ សេវាពន្លត់អគ្គីភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, សេវាផ្គត់ផ្គង់ទឹកស្អាត, សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋនិងឯកជន ដោយរួមទាំងឱសថស្ថានផង, ទីតាំងផលិត និងផ្គត់ផ្គង់អាល័កុល និងអុកស៊ីហ្សែន, ទីតាំងផលិតនិងផ្គត់ផ្គង់មី, ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ, សេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ និងជំនួយសង្គ្រោះបន្ទាន់, សេវាផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខារពេទ្យ និងសេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង។
រដ្ឋបាលខេត្តក៏បានហាមឃាត់ដាច់ខាតរាល់ការធ្វើដំណើរចេញ-ចូល ឬឆ្លងកាត់តំបន់ក្រហមនេះ លើកលែងតែការធ្វើដំណើរចាំបាច់មួយចំនួនប៉ុណ្ណោះ ។
ជាចុងក្រោយ រដ្ឋបាលខេត្តបានព្រមានថា បុគ្គលដែលមិនអនុវត្តតាមសេចក្តីសម្រេចនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ៕
ចែករំលែកព័តមាននេះ