ខេត្តរតនគិរី៖ នគរបាលក្រុងបានលុង បានឱ្យដឹងថា គណៈបញ្ជាការឯកភាពក្រុងបានលុងដឹកនាំដោយលោក ងិន ណែល ប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុង និងក្រោមការសម្របសម្រួលនិតិវិធី ដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅវេលាម៉ោង ២៣.០០នាទី យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឃាត់ជនសង្ស័យចំនួន ០៦នាក់ នៅចំណុចលើផែមាត់បឹងកន្សែង ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ការឃាត់ខ្លួននោះ ជាប់ពាក់ព័ន្ធករណីល្មើសបម្រាមគោចររបស់រដ្ឋបាលខេត្តរតនគិរី និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។
លទ្ធផលតេស្ដរកសារធាតុញៀន គឺវិជ្ជមានទាំងអស់គ្នា។ ប៉ូលិសបានដកហូតបានវត្ថុតាង រួមមាន ម៉ូតូ វ៉េវអាល់ហ្វាពណ៌ស អត់ស្លាកលេខ ០១គ្រឿងផងដែរ។
ជជនសង្ស័យ ដែលឃាត់ខ្លួនទាំង ០៦នាក់នោះ ទី១.ឈ្មោះ ហេង សេងហុង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ទី២.ឈ្មោះ ថា បញ្ញា ភេភប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។ ទី៣.ឈ្មោះ ឌីនសុវណ្ណ ដារ៉ារ័ត្នមុន្នី ភេទប្រុស មុខរបរ មិនពិតប្រាកដ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ទី៤.ឈ្មោះ លី មករា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកសិកររស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ទី៥.ឈ្មោះ រឿន ស្រីរ័ត្ន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងទី៦ឈ្មោះ ង៉ូ មួយឈែ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបររត់តុ រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ក្រោយឃាត់ខ្លួនបានជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីផ្លូវច្បាប់ផងដែរ៕ ដោយ៖ ផង់វិន






ចែករំលែកព័តមាននេះ