ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តសៀមរាប ឱ្យ​អ្នកសារព័ត៌មាន និង​គ្រួសារ​ចុះឈ្មោះ ដើម្បី​ទទួល បាន​ការចាក់​វ៉ាក់សាំង​កូ​វីដ និង​ចេញ​ប័ណ្ណ​សម្គាល់​

3 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​៖ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ជិត ២០​រូប មកពី​ជាង ១០​ស្ថាប័ន នៅ​សាលា​ខេត្តសៀមរាប ក្នុងឱកាស​ផ្តល់​គ្រឿងឧបភោគ​បរិភោគ​ជូន​អ្នកសារព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១…

​ខេត្តសៀមរាប​៖ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ជិត ២០​រូប មកពី​ជាង ១០​ស្ថាប័ន នៅ​សាលា​ខេត្តសៀមរាប ក្នុងឱកាស​ផ្តល់​គ្រឿងឧបភោគ​បរិភោគ​ជូន​អ្នកសារព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត បាន​មាន ប្រសាសន៍ថា បងប្អូន​អ្នកសារព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជន ដែល​ពុំទាន់​បានទទួល​ការចាក់​វ៉ាក់សាំង (​រាប់ទាំង​គ្រួសារ​ផង​) ហើយ​បើ​ស្ម័គ្រចិត្ត ចង់​ចាក់ សូម​រួសរាន់​ទៅ​ទទួល​ការចុះឈ្មោះ នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​។

​លោក​អភិបាលរង បន្តថា ដោយឡែក សម្រាប់​បងប្អូន​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញភារកិច្ច ហើយ​ជួប​បញ្ហា​ពិបាក ក្នុងការ​ចេញចូល​ក្នុង​ភូមិសាស្ត្រ​តំបន់​បិទ​ខ្ទប់ ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ ខេត្តសៀមរាប រដ្ឋបាលខេត្ត កំពុង​សម្របសម្រួល​ធ្វើ​ប័ណ្ណ​សម្គាល់ សម្រាប់​ចេញចូល ក្នុង​ការចុះ​យក​ព័ត៌មាន ក្នុង​តំបន់​ទាំងនោះ ដោយ​រង់ចាំ​ប្រមាណ​ជា ២ ឬ ៣​ថ្ងៃ​ទៀត ទើប​រួចរាល់​។ ចំពោះ សម្ភារៈ​អំណោយ​ដែល​ផ្តល់ជូន​នៅពេលនេះ ជាមួយគ្នា​នោះ លោក ពិន ប្រាកដ បាន​ថ្លែង​កោតសរសើរ​ដល់​បងប្អូន​អ្នកសារព័ត៌មាន​គ្រប់​អង្គភាព​ស្ថាប័ន ក្នុង​ខេត្តសៀមរាប​ថា កន្លងមក និង​រហូតមក​ដល់ពេលនេះ បងប្អូន​បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​ការផលិត​ព័ត៌មាន ក្នុងនោះ បងប្អូន​អ្នក​សរ​ព័ត៌មាន​មួយចំនួនធំ បាន​សហការ​ល្អ ក្នុងការ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរខេត្ត អង្គភាព​មន្ទីរ​នានា បំរើឱ្យ​វិស័យ​ព័ត៌មាន ក្នុង​ខេត្ត ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ស្របទៅតាម​បរិបទ​នៃ​ការ​វី​វត្ត​រីកចម្រើន​ផ្នែក​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។​

ក្នុងនាម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ពិន ប្រាកដ មានប្រសាសន៍ថា គ្រឿងឧបភោគ​បរិភោគ ដែល​ផ្តល់ជូន​នៅពេលនេះ ថ្វីត្បិតតែ​មិនអាច​ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​របស់​បងប្អូន​បាន​ក៏ពិតមែន តែ​នេះ​បង្ហាញ​នូវ​ការគិតគូរ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត ចំពោះ​សុខទុក្ខ និង​ការលំបាក​របស់​បងប្អូន​អ្នកសារព័ត៌មាន ក្នុងដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កំពុង​ឆ្លង​រីក​រាលដាល​ជា សាកល​។​

លោក​អភិបាលរង​ខេត្ត ក៏បាន​សុំ​ការយោគយល់ និង​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​អ្នកសារព័ត៌មាន​នៃ​អង្គភាព ស្ថាប័ន​ព័ត៌មាន​មួយចំនួនទៀត ដែល​មិនទាន់​បានទទួល សូម​រង់ចាំ​នៅ​វគ្គ​បន្ទាប់ រដ្ឋបាលខេត្ត នឹង​ចាត់ចែង​លៃលក​ជា​ជំហានៗ ទៅតាម​លទ្ធភាព ដែល​អាច​ធ្វើបាន​។

សូម​ជំរាប​ថា រដ្ឋបាលខេត្ត​បាន​ឧបត្ថម្ភ​ដល់​អ្នកសារព័ត៌មាន ចំនួន ១៩ នាក់ មកពី​ជាង ១០ អង្គភាព​ស្ថាប័ន ទាំង​ផ្នែក​រដ្ឋ និង​ឯកជន​។ ក្នុង​ម្នាក់ៗ ទទួលបាន​អង្ករ ២០​គ​.​ក្រ មី ១​កេស ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១​យួរ ម៉ាស់ ២​ដុំ និង​អាល់កុល​ផងដែរ​៕ ដោយ​៖ ច័ន្ទ រស្មី​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ