ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​ប្រឆាំងសណ្ឋាគារ​មួយនៅ​រដ្ឋធានី​សូម៉ាលី​ស្លា.ប់​31នាក់

14 ឆ្នាំ មុន

មនុស្ស​ចំនួន​៣១​នាក់​ ក្នុងនោះ​មាន​សមាជិក​សភា​ជា​ច្រើន​នាក់​បាន​ត្រូវ​ស្លា.ប់​កាលពីថ្ងៃទី​២៤ សីហា ក្នុងការ​វាយប្រហារ​មួយរបស់ពួកជន​ប្រដាប់អាវុធប្រឆាំង​សណ្ឋា​គារ​មួយ​ នៅទីក្រុង​ម៉ូ​ហ្គា​ឌីស៊ីយ៉ូ រដ្ឋ​ធានី​សូម៉ាលី ។ នេះជា​ការ​ប្រកាស​របស់​ក្រសួង​ព័ត៌​មាន​សូម៉ាលី ។ ក្រុមបះបោរ​អ៊ិស្លាម​អាល់​សាបា​អាប បាន​ប្រកាស​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ​លើ​សណ្ឋាគារ​ MUNA ។

មនុស្ស​ចំនួន​៣១​នាក់​ ក្នុងនោះ​មាន​សមាជិក​សភា​ជា​ច្រើន​នាក់​បាន​ត្រូវ​ស្លាប់​កាលពីថ្ងៃទី​២៤ សីហា ក្នុងការ​វាយប្រហារ​មួយរបស់ពួកជន​ប្រដាប់អាវុធប្រឆាំង​សណ្ឋា​គារ​មួយ​នៅទីក្រុង​ម៉ូ​ហ្គា​ឌីស៊ីយ៉ូ រដ្ឋ​ធានី​សូម៉ាលី ។ នេះជា​ការ​ប្រកាស​របស់​ក្រសួង​ព័ត៌​មាន​សូម៉ាលី ។ ក្រុមបះបោរ​អ៊ិស្លាម​អាល់​សាបា​អាប បាន​ប្រកាស​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ​លើ​សណ្ឋាគារ​ MUNA  ។ អ្នកនាំ​ពាក្យ​ម្នាក់​របស់​ក្រុម​នេះ​និយាយថា ប្រតិបត្តិ​ការ​នោះ​ត្រូវ​បានធ្វើ​ឡើង​ដោយកង​កំលាំង​មូចា​ហ្វ៊ីឌីន ។

សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​សូម៉ាលី រៀប​រាប់​ពី​មនុស្ស​​ស្លាប់​៣១នាក់ ក្នុងនោះ​មាន​សមាជិក​សភា​ចំនួន​៦​នាក់ ។ បណ្តា​ជន​រង​គ្រោះ ក៏​រួម​មាន​ពួក​ភ្នាក់​ងារ​សន្តិ​សុខ​របស់រដ្ឋាភិបាល​ដែរ ។ ការ​វាយប្រហារ​នេះធ្វើ​ឡើង​ពេល​មាន​ការ​ប៉ះទង្គិចគ្នា​យ៉ាង​សាហាវ​នានា​រវាង​ពួក​យុទ្ធ​ជន​អ៊ិស្លាម​នៃ​ក្រុមអាល់​​សាបាអាប និង​កង​ទ័ព​រដ្ឋា​ភិ​បាល​​ចាប់តាំង​ពី​២ថ្ងៃ​មកហើយ ។ ការ​ប្រយុទ្ធ​គ្នា​ទាំង​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥០​នាក់  និង​របួស​ជាង​១៥០​នាក់​រួចហើយ ៕