ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាយលួសបន្លា តាមអូរព្រំដែន នៅប៉ោយប៉ែត ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កងកម្លាំង ដែលឈរជើង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានដាក់លួសបន្លា ពង្រាយតាមអូរព្រំដែន ដើម្បីការពារ និង​ទប់ការលួចឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្ត្រ​ក្រុងប៉ោយប៉ែត។ លោកវរៈសេនីយ៍ឯក…

បន្ទាយមានជ័យ៖ កងកម្លាំង ដែលឈរជើង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានដាក់លួសបន្លា ពង្រាយតាមអូរព្រំដែន ដើម្បីការពារ និង​ទប់ការលួចឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្ត្រ​ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ឯក សូ ចាន់រី មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោក លេខ៩១១ បានប្រាប់ថា ជាការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងវិធានការពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ រួមជាមួយកម្លាំង ដែលប្រតិបត្តិការបានពង្រាយលួសបន្លាតាមមាត់អូរព្រំដែន។ លួសបន្លានេះ ត្រូវបានដាក់តែចំណុច ដែលសំខាន់ៗ ក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់។

លោកបានបញ្ជាក់ថា ការដាក់ពង្រាយលួសបន្លា ដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់នេះ ក៏ដើម្បីការពារ និងទប់ស្កាត់ពលករលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា  ដោយខុសច្បាប់ និងគេចវេះ​ មិន​ធ្វើចត្តាឡីស័ក។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី បានបញ្ជាក់ថា កម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ បានសហការគ្នាល្អ​ជាមួយកងកម្លាំងយោធា ដែលមានភារកិច្ច ទប់ស្កាត់ពលករចំណាកស្រុក។ ក្នុងរយៈពេល​កន្លងមក កម្លាំងចម្រុះ បានបង្ក្រាប និង​ឃាត់មេខ្យល់ជាញឹកញាប់ ដើម្បី​អនុវត្តតាមច្បាប់ និងចាប់បាន​ពលករឆ្លងដែនខុសច្បាប់ បញ្ជូនទៅធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ច្រើននាក់ផងដែរ៕ ដោយ៖ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ