ខេត្តកំពង់ឆ្នាំង ៖ ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ឆ្នាំង និងបើកប្រាក់មរណៈសង្គ្រោះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ។
សមាសសភាពថ្នាក់ដឹកនាំថ្មីដែលត្រូវបានប្រកាស រួមមានលោក ធន់ ធឿន មេយោធាជាប្រធាន, លោក មាស សុវណ្ណ មេប៉េអឹម ជាអនុប្រធាន, លោក ថោង ចំរើន មេសង្គមកិច្ចខេត្ត ជាអនុប្រធានប្រចាំការ ។
ចុងបញ្ចប់កម្មវិធីមានការផ្តល់ប្រាក់មរណៈសង្គ្រោះដល់សមាជិក៣៩១នាក់ ដែលបានពីសប្បុរសជន៕



ចែករំលែកព័តមាននេះ