រាជធានីភ្នំពេញ ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកលី សាវ៉េត អភិបាលខណ្ឌសែនសុខ នាវេលារសៀលថ្ងៃទី០៧ តុលា ២០១៥ នេះ បានដឹកនាំមន្ត្រីសាលាសាលាខណ្ឌមក មកចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តសែនសុខ ស្ថិតក្នុងភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ជាមួយគ្នានោះ លោកក៏បាននាំយកទេយ្យទាន ក្នុងនោះមានបច្ច័យចំនួន៣,៦០០.០០០រៀល និងប្រាក់៧៣០ដុល្លារ, អង្ករ៦បាវ, សាដក់៥កញ្ចប់, ទឹកបរិសុទ្ធ១០កេស, ទឹកក្រូច១០កេស, មីនិងត្រីខ១៥កេស, ផ្លែឈើ៥កន្ត្រក, នំអន្សម៥កន្ត្រក, ផ្កាឈូក២កន្ត្រក, ផ្កាពណ៌២កន្ត្រក ។
គួរបញ្ជាក់ថា លោកអភិបាលខណ្ឌសែនសុខ បានអញ្ជើញសូត្រមន្តកាន់វេនចំនួន៧វត្តរួចមកហើយ ។




ចែករំលែកព័តមាននេះ