កីឡាករ ថុម ក្លេវវើលី ខ្សែបម្រើក្លិប Everton និងក្រុមគ្រួសារជួបរឿងអកុសលត្រូវចោរចូលប្លន់នៅក្នុងភូមិគ្រឹះមានតម្លៃ៣,៥លោនផោន ឬប្រហែល៥,៤លានដុល្លារ ក្នុងទីក្រុងមេនឆេស្ទ័រ កាលពីយប់ថ្ងៃទី៧ តុលា កន្លងមក ។ ពួកចោរប្រមូលបានទ្រព្យសម្បត្តិមានតម្លៃគិតជាប្រាក់សរុបជាង១៧៥.០០០ផោនឬ២,៧សែនដុល្លារ ប៉ុន្តែសំណាងល្អដែលកីឡាករក្លេវវើលី និងក្រុមគ្រួសារគ្មាននរណាម្នាក់រងគ្រោះថ្នាក់ ។
របាយការណ៍បញ្ជាក់ថា ក្រុមចោរបានប្រើដំបងវាយបាល់ធ្វើជាអាវុធ ប៉ុន្តែមិនបានបញ្ជាក់ថា មានគ្នាប៉ុន្មាននាក់ទេ ។ ដោយការប្លន់ទាំងយប់អធ្រាត្រខាងលើ ក្រុមចោរបានយកនាឡិកា កាបូបតម្លៃថ្លៃ រួមទាំងរថយន្តម៉ាក Range Rovers ចំនួន២គ្រឿងផងដែរ ។
តាមប្រភពព័ត៌មានគួរឱ្យទុកចិត្តមួយបានបង្ហើបឱ្យដឹងថា កីឡាករក្លេវវើលី និងនាងជ័រជីណា ឌ័រសេត ជាប្រពន្ធ រួមទាំងកូនស្រីអាយុ២ឆ្នាំ មិនបានរងរបួសទេ ប៉ុន្តែនាងជ័រជីណា មានការភ័យខ្លាចយ៉ាងខ្លាំង ។
បច្ចុប្បន្នហេតុការណ៍នេះកំពុងស្ថិតក្រោមការសើុបអង្កេតរបស់ប៉ូលិស និងតាមចាប់ជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ