ក្លិបបាល់ទាត់អាមេរិក Orlando City ចង់បានកីឡាករខ្សែប្រយុទ្ធក្លិបParis SG អីុប្រាហ៊ីម៉ូវិច ចូលលេងឱ្យក្លិបខ្លួន ខណៈកុងត្រារបស់កីឡាករវ័យ៣៤ឆ្នាំរូបនេះនឹង
ត្រូវបញ្ចប់នៅរដូវក្តៅឆ្នាំក្រោយ ។ ក្នុងពេលបច្ចុប្បន្ននេះពុំមានព័ត៌មានបង្ហាញពីតម្លៃខ្លួនកីឡាកររូបនេះទេ តែកាលពីឆ្នាំ២០១៤ មានជាង១៦លានដុល្លារ នេះបើយោងតាមគេហទំព័របរទេសវីគីផ្សព្វផ្សាយ ។
សូមបញ្ជាប់ថា ក្លិប Orlando City ទើបតែបង្កើតកាលពីឆ្នាំ២០១០ ហើយបានចូលលេងក្នុងរដូវកាលដំបូងក្នុងលីក MLS ។ ក្លិបនេះ សង្ឃឹមថា អាចនឹងបញ្ចុះបញ្ចូលអ្នកគ្រប់គ្រងក្លិប Paris SG និងកីឡាករសញ្ជាតិស៊ុយអែតរូបនេះឱ្យយល់ព្រមចូលលេងឱ្យក្លិបរបស់ខ្លួនដោយសហការជាមួយខ្សែបម្រើសញ្ជាតិប្រេស៊ីលគឺកីឡាករកាកា ស្របពេលបច្ចុប្បន្នរូបគេកំពុងលេចធ្លោក្នុងការប្រកួត ។
គេហទំព័រអីុតាលី Tutto Mercado Web រាយការណ៍ថា ក្លិបទើបបង្កើតឡើងថ្មីថ្មោងនេះក៏មានមហិច្ឆតាចង់បានកីឡាករគ្រីស្ទៀណូ រ៉ូណាល់ដូរបស់ក្លិបReal Mardridឱ្យចូលលេងក្នុងក្លិបខ្លួនដែរ ៕
ចែករំលែកព័តមាននេះ