ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ធម៌​ក្តៅ ​លើ​អាជីវករ​ដែល​បន្ត​លក់ នៅ​តំបន់ហាមឃាត់​ជុំវិញ​ផ្សារ​ដើម​គ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំបន់​ជុំវិញ​ផ្សារ​ដើម​គ ស្ថិត​នៅ​ក្នុង​កម្រិត​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ប៉ុន្តែ​នៅ​តែ​មាន​អាជីវករ​តិចតួច​បន្ត​លក់ដូរ​លើ​តំបន់ហាមឃាត់ មិន​ស្តាប់​ការ​ណែនាំ​ស្តី​ពី​វិធានការ​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទើប​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មាន​វិធានការ​ក្តៅ…

រាជធានី​ភ្នំពេញ ៖ តំបន់​ជុំវិញ​ផ្សារ​ដើម​គ ស្ថិត​នៅ​ក្នុង​កម្រិត​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ប៉ុន្តែ​នៅ​តែ​មាន​អាជីវករ​តិចតួច​បន្ត​លក់ដូរ​លើ​តំបន់ហាមឃាត់ មិន​ស្តាប់​ការ​ណែនាំ​ស្តី​ពី​វិធានការ​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទើប​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មាន​វិធានការ​ក្តៅ បន្ត​ចុះ​រៀបចំ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ នេះ​បើ​យោង​តាម​សាលា​ខណ្ឌទួលគោក ។

បើ​តាម​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ ប្រកាស​ថា ផ្សារ​ដើម​គ (​កម្រិត​ហានិភ័យ​ខ្ពស់​) ព្រោះ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ មាន​អ្នក​ពាក់ព័ន្ធ​សរុប​ចំនួន ២៥៣​នាក់ ត្រូវ​បាន​រក​ឃើញ វិជ្ជមាន​កូ​វី​ដ​-១៩ (​អាជីវករ សន្តិសុខ​ផ្សារ កម្មករ និង​អ្នក​អនាម័យ​) ។

សូម​ជម្រាប​ដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​បិទ​ផ្សារ​ដើម​គ និង​ផ្សារ​បន្លែ ដែល​ស្ថិត​នៅ​ជុំវិញ​តំបន់​ប្រជុំជន​ផ្សារ​ដើម​គ ក្នុង​ខណ្ឌទួលគោក និង​ខណ្ឌ​បឹង​កេងកង រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ខែមេសា ដល់​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩ ទៅ​ដល់​បងប្អូន​អាជីវករ អតិថិជន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ផ្សារ​នេះ ។

បើ​តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គេ​បាន​រក​ឃើញ​អាជីវករ ក៏​ដូច​ជា​កម្លាំង​សន្តិសុខ​ផ្សារ​ដើម​គ ច្រើន​រយ​នាក់ បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​ស្ថានភាព​យ៉ាង​ឆាប់រហ័ស គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ