ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ​ផ្សាយ​មេត្តាធម៌​ខណៈ​សព្វ​សត្វ​កំពុង​មានទុក្ខ

3 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​តែង​យក​មេត្តា​ជា​គោល​ធម៌​ដ៏​ចម្បង​ក្នុង​ការ​ស្រោចស្រង​អាយុជីវិត​សត្វលោក​ឱ្យ​បាន​សុខ​ទាំងអស់​គ្នា ព្រោះថា​សព្វ​សត្វ​រមែង​តក់ស្លុត ភ័យ​ខ្លាច​ទៅ​នឹង​អាជ្ញា​ទាំងឡាយ​មាន ភ័យ​ខ្លាច​អំពី​សេចក្តី​ស្លា​.​ប់ ភ័យ​ខ្លាច​នឹង​ដំបង ភ័យ​នឹង​គ្រោះ​ចង្រៃ​ទាំងឡាយ​ជាដើម ។ ហេតុនេះ​សូមអ្នក​ចិត្ត​បុណ្យ​ទាំងឡាយ​សូត្រ​ស្វាធ្យាយ​ផ្សាយ​មេត្តាធម៌​ដល់​សព្វ​សត្វ​ទាំងអស់​ឱ្យ​បាន​សុខ បើ​ទោះជា​អ្នក​មិន​ចេះ​អានបាលី និយាយ​តែ​សម្រាយ​ជា​សេចក្តី​ប្រែ​ទៅ​ក៏​គង់​ប្រសើ​រៈ…

ព្រះពុទ្ធ​សាសនា​តែង​យក​មេត្តា​ជា​គោល​ធម៌​ដ៏​ចម្បង​ក្នុង​ការ​ស្រោចស្រង​អាយុជីវិត​សត្វលោក​ឱ្យ​បាន​សុខ​ទាំងអស់​គ្នា ព្រោះថា​សព្វ​សត្វ​រមែង​តក់ស្លុត ភ័យ​ខ្លាច​ទៅ​នឹង​អាជ្ញា​ទាំងឡាយ​មាន ភ័យ​ខ្លាច​អំពី​សេចក្តី​ស្លា​.​ប់ ភ័យ​ខ្លាច​នឹង​ដំបង ភ័យ​នឹង​គ្រោះ​ចង្រៃ​ទាំងឡាយ​ជាដើម ។

ហេតុនេះ​សូមអ្នក​ចិត្ត​បុណ្យ​ទាំងឡាយ​សូត្រ​ស្វាធ្យាយ​ផ្សាយ​មេត្តាធម៌​ដល់​សព្វ​សត្វ​ទាំងអស់​ឱ្យ​បាន​សុខ បើ​ទោះជា​អ្នក​មិន​ចេះ​អានបាលី និយាយ​តែ​សម្រាយ​ជា​សេចក្តី​ប្រែ​ទៅ​ក៏​គង់​ប្រសើ​រៈ ទុក្ខ​ប្ប​ត្តា ច និ​ទ្ទុ​ក្ខា ភយ​ប្ប​ត្តា ច និ​ព្ភ​យា សោ​កប្ប​ត្តា ច និ​ស្សោកា ហោ​ន្តុ ស​ព្វេ​បិ បា​ណិ​នោ ។

សត្វ​ទាំងឡាយ​ទាំងពួង ដែល​ដល់​ហើយ​នូវ​សេចក្តី​ទុក្ខ សូម​ឱ្យ​ជា​សត្វ​បាត់​សេចក្តី​ទុក្ខ​ទៅ ដែល​ដល់​ហើយ​នូវ​ភ័យ សូម​ឱ្យ​ជា​សត្វ​បាត់​ភ័យ​ទៅ ដែល​ដល់​ហើយ​នូវ​សេចក្តី​សោក សូម​ឱ្យ​ជា​សត្វ​បាត់​សេចក្តី​សោក​ទៅ​ហោង ។

សាធុជន​ណា​ដែល​បាន​សូត្រ​ផ្សាយ​មេត្តាធម៌​ដល់​សព្វ​សត្វ​ជា​រឿយ​ៗ ជន​នោះ​រមែង​ជា​អ្នក​មិន​សម្បូរ​ដោយ​ពៀរ ជា​ជីវិត​ពិតជា​ស្ថិត​ក្នុង​សេចក្តីសុខ​ច្រើន​ជា​ទុក្ខ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ