លោក អេនឌី រ៉ុតឌិក អតីតកីឡាករវាយកូនបាល់លំដាប់ទី១ ពិភពលោក ជនជាតិអាមេរិក រីករាយយ៉ាងខ្លាំងដោយសារនាង ប្រ៊ូគ្លីន ដេកហ្គ័រ តារាបង្ហាញម៉ូតដ៏ស្រស់ស្អាតជាភរិយាសម្រាលបានកូនប្រុសដោយសុវត្ថិភាពកាលពីសប្តាហ៍មុន ។
កាលពីថ្ងៃទី៣០ កញ្ញា កន្លងមក ទីភ្នាក់ងារ «អីុញូវ» របស់អាមេរិកផ្សាយថា នាងប្រ៊ូគ្លីន ដេកហ្គ័រ កំពូលតារាម៉ូតអាយុ២៨ឆ្នាំ សម្រាលបានកូនប្រុសនៅក្រុងអូស្ទីន រដ្ឋតិចសាស់ ជាស្រុកកំណើត ក្រោយពីស៊ូទ្រាំពពោះអស់រយៈពេល៩ខែ បុ៉ន្តែរហូតមកដល់ពេលនេះពួកគេមិនបានបង្ហើបឱ្យដឹងព័ត៌មានលម្អិតបន្ថែមស្តីពីឈ្មោះកូនប្រុសនៅឡើយទេ ។
មុននេះពួកគេក៏ធ្លាប់ផ្តល់បទសម្ភាសន៍បង្ហាញពីអារម្មណ៍ត្រេតអរនៅក្នុងការក្លាយជាឪពុក-ម្តាយរបស់កូនប្រុសដែរ និងចាប់ពីពេលនេះតទៅ នាងប្រ៊ូគ្លីន ដេកហ្គ័រ នឹងចាប់ផ្តើមបង្ហាញម៉ូតបន្តទៀត ព្រោះបានឈប់សម្រាកអស់រយៈពេលជាយូរមកហើយ។ ចំណែកលោក អេនឌី រ៉ុតឌិក បច្ចុប្បន្នបានចូលនិវត្តន៍ពីការវាយកូនបាល់ និងបានបម្រើការងារជាអ្នកអត្ថាធិប្បាយនៅប៉ុស្តិ៍ទូរទស្សន៍ ESPN ៕
ចែករំលែកព័តមាននេះ