រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៦ តុលា ២០១៥ នៅទីស្តីការក្រសួងកិច្ចការនារី លោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារ ខមមីត កម្ពុជា (COMMIT) បានអនុញ្ញាតឱ្យលោកស្រី Kaori Kawarabayashi (ជនជាតិជប៉ុន) ដែលជាប្រធានគម្រោងថ្មីរបស់ UN-ACT ថ្នាក់តំបន់ ដែលត្រូវបានជ្រើសតាំងថ្មីជំនួសលោកស្រី Annette Lyth កាលពីខែសីហាកន្លងមកនេះ និងលោក Paul Buckley ជាសហការី និងជាអ្នកសម្របសម្រួលបច្ចេកទេសបានចូលសម្តែងការគួរសម និងពិភាក្សាការងារអំពីការសហប្រតិបត្តិការក្នុងការប្រឆាំងការជួញដូរមនុស្សនៅក្នុងតំបន់អនុតំបន់ទន្លេមេគង្គផងដែរ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ