ស្លាតាន អីុប្រាហ៊ីម៉ូវិច កំពូលខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអែតរូបនេះ ក្លាយជាកីឡាករស៊ុតបាល់បញ្ចូលទីឱ្យក្លិប Paris SG បានច្រើនបំផុតមានចំនួន១១០គ្រាប់ ក្រោយពីស៊ុតបញ្ចូលទីបាន២គ្រាប់ទៀតក្នុងការផ្តួលក្លិបMarseille ក្នុងលទ្ធផល២-១ កាលពីថ្ងៃទី៥ តុលា កន្លងទៅ ។
ស្លាតាន អីុប្រាហ៊ីម៉ូវិច កំពូលខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអែតរូបនេះបានក្លាយជាខ្សែប្រយុទ្ធកំពូលរបស់ក្លិប Paris SG នៅលីកកំពូលរបស់បារាំង ។ គ្រាប់បាល់បញ្ចូលទី២គ្រាប់របស់កីឡាកររូបនេះ គឺជាគ្រាប់ទី១០៩ និង១១០ ដែលរកបានឱ្យក្លិប Paris SG ដោយបំបែកឯតទគ្គកម្មចាស់របស់កីឡាករបេដ្រូ ប៉ាវតេឡា អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលរកបាន១០៩គ្រាប់ក្នុងរយៈពេល៥ឆ្នាំលេងឱ្យក្លិបនេះ ៕
ចែករំលែកព័តមាននេះ