ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃទី០៧ តុលា នៅរដ្ឋបាលសាលាខេត្ត មានរៀបចំពិធីប្រកាសផ្ទេរតំណែងប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ដែលលោក កែវ ពេជ្រនិមល ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបត្រូវបានចូលនិវត្តន៍ ហើយជំនួសមកវិញដោយលោក លីវ សុខុន ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងគណៈប្រតិភូអមដំណើរ និងមន្ត្រីជុំវិញខេត្តចូលរួមជាច្រើននាក់ផងដែរ៕






ចែករំលែកព័តមាននេះ