មានការបុកគ្នានៅសមុទ្រខាងជើង កាលពីយប់ថ្ងៃទី៥ មកទី៦ តុលា រវាងនាវាមួយគ្រឿងដឹកមេតានមានបណ្តោយ៣១៥ម៉ែត្រដោតទង់ជាតិប្រជុំកោះម៉ាសាល់ និងនាវាកាហ្គោហូឡង់១គ្រឿង ។
ការបុកគ្នានេះកើតមាននាវេលាម៉ោង៤និង១៥នាទីទៀបភ្លឺនៅកន្លែងមួយចម្ងាយ៨គីឡូម៉ែត្រពីច្រាំងសមុទ្រក្នុងដែនទឹក ZOEBRUGES ប្រទេសបែលហ្ស៊ិក ។ យោងតាមម្ចាស់នាវាថា នាវាកាហ្គោឈ្មោះ FLINTERSTAR ពុំបានលិចទាំងស្រុងទេ ក៏ប៉ុន្តែបានផ្អៀងលិចទើរជាប់នឹងខ្សាច់ ។ សមាជិកក្រុមនាវិក១២នាក់នៃនាវានោះត្រូវបានជួយសង្គ្រោះនាពេលយប់ ។
នាវាជួយសង្គ្រោះបែលហ្ស៊ិក និងហូឡង់ជាច្រើនគ្រឿង ព្រមទាំងឧទ្ធម្ភាគចក្រ១គ្រឿងត្រូវបានបញ្ជូនមក ។ យោងតាមកងឆ្មាំឆ្នេរសមុទ្រហូឡង់ថា ប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់នាវេលាម៉ោង៧ព្រឹកម៉ោងក្នុងស្រុក។ ភ្នាក់ងារសន្តិសុខតំបន់របស់ហូឡង់អះអាងថា នាវាកាហ្គោចំណុះ៩.០០០តោនពុំបានដឹកទំនិញដែលមានគ្រោះថ្នាក់ឡើយ ក៏ប៉ុន្តែមានប្រេងធ្លាយចេញ ហើយរសាត់ឆ្ពោះទៅហូឡង់ ៕
ចែករំលែកព័តមាននេះ