ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លប​លួច​២​លើក​ត្រូវ​អស់លក្ខណ៍ ក្រោយ​ធ្វើ​សកម្មភាព​លើ​ថៅកែ​ខ្លួនឯង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ខោអាវ​គីប ឬ​ក៏​ខោអាវ​ជជុះ​ពី​ថៅកែ​ខ្លួនឯង​បាន​២​លើក ក៏​ត្រូវ​អស់លក្ខណ៍ ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១​។…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ខោអាវ​គីប ឬ​ក៏​ខោអាវ​ជជុះ​ពី​ថៅកែ​ខ្លួនឯង​បាន​២​លើក ក៏​ត្រូវ​អស់លក្ខណ៍ ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​មាន ឈ្មោះ គង់ សំអាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​មុខរបរ​កម្មករ​លី​សែង​) រស់នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង សុភ​ក្ត្រា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា បាន​ប្តឹង​ជនសង្ស័យ​លួច​យក​ខោអាវ​គីប ឬ​ខោអាវ​ជជុះ​អស់​១​កា​រ៉ុ​ង​នៅ​វេលា​ម៉ោង​១​និង​៥០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ឃ្លាំង​ផ្ទះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ពាក់​បណ្តឹង​ភ្លាម លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​បើក​ការ​ស្រាវជ្រាវ រហូត​ទទួល​មុខសញ្ញា ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ គង់ សំ​អាន និង​រក​ឃើញ​វត្ថុ​តាង​ខោអាវ​គីប ជជុះ​ចំនួន​១​កា​រ៉ុ​ង កាលពី​ថ្ងៃ​ទី​២០ ខែមេសា នៅ​ក្នុងភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រោយ​ពេល​ឃាត់ខ្លួន​យក​មក​សាកសួរ តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ជា​កម្មករ​លី​សែង​ឱ្យ​ម្ចាស់​ខោអាវ​គីប​ខាងលើ ហើយ​ក៏​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​នេះ​ចំនួន​២​លើក​មក​ហើយ ដោយ​លើក​ទី​១ លួច​ខោអាវ​គីប​លក់​បាន​តំលៃ​៦៧​ម៉ឺន​រៀល លុះ​លើក​ទី​២ លួច​យក​ទៅ​លក់​បាន​៩​ម៉ឺន​រៀល ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចំណែក​ខោអាវ​សល់​គីប​១​កា​រ៉ុ​ង​នោះ ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ