រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីបុរសនោះត្រូវក្រុមចោរប្រដាប់អាវុធបាញ់ បណ្តាលឱ្យបាក់ភ្លៅ និងប្លន់យកម៉ូតូបានសម្រេច ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង០៥នាទីយប់ថ្ងៃទី០៦ តុលា ២០១៥ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពញ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះហៀក ភក្តី ភេទប្រុស អាយុ២០ឆ្នាំ ជាជាងម៉ាស៊ីនខ្យល់ មានទីលំនៅក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
បុរសរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូម៉ាកកឌូក ពណ៌.សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ១CW៨០៩៩ លុះមកដល់កែងផ្លូវលេខ១០៨ និង៦៧ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកDUK និងមួយគ្រឿងទៀតម៉ាក LAT ពណ៌សលាយខ្មៅ បានបើកមកកៀរម៉ូតូរបស់រូបគេឱ្យឈប់ហើយជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៤នាក់ ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់មួយគ្រាប់ចំភ្លៅខាងស្តាំ បណ្តាលឱ្យធ្លាយគ្រាប់ចេញទៅម្ខាងតែម្តង ។


ចែករំលែកព័តមាននេះ