ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ឃុំ​មួយ​ក្នុងស្រុក​ស៊ី​ធរ​កណ្តាល ក្រោយ​រក​ឃើញ​មនុស្ស ៥​នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រដ្ឋបាល​ខេត្តព្រៃវែង កាលពី​ល្ងាច ថ្ងៃ​ទី​២០ មេ​សា បាន​ប្រកាស​បិទ​ឃុំ​ពោ​ធ៌​ទី ក្នុងស្រុក​ស៊ី​ធរ​កណ្តាល​ជា​បណ្តោះអាសន្ន រាប់​ចាប់ពី​ម៉ោង​០០ ថ្ងៃ​ទី​២១…

ខេត្តព្រៃវែង ៖ រដ្ឋបាល​ខេត្តព្រៃវែង កាលពី​ល្ងាច ថ្ងៃ​ទី​២០ មេ​សា បាន​ប្រកាស​បិទ​ឃុំ​ពោ​ធ៌​ទី ក្នុងស្រុក​ស៊ី​ធរ​កណ្តាល​ជា​បណ្តោះអាសន្ន រាប់​ចាប់ពី​ម៉ោង​០០ ថ្ងៃ​ទី​២១ មេ​សា​នេះ​ទៅ ដោយ​មិន​អោយ​មានការ​ធ្វើ​ចរាចរ​ណ៌​ចេញចូល​នោះ​ទេ បន្ទាប់​ពី​បាន​រក​ឃើញ​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ បាន​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ។

នៅ​ក្នុង​លិខិត​របស់​រដ្ឋបាល​ខេត្តព្រៃវែង ឃុំ​ពោ​ធ៌​ទី ត្រូវ​បាន​ដាក់​គោលដៅ​បិទផ្លូវ​ចំនួន​៣​ទីតាំង ក្នុង​នោះ​ទី​១ គឺ​នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​៣៨៥ ព្រំ​ព្រ​ទល់​រវាង​ឃុំ​ពោ​ធ៌​ទី​ស្រុក​ស៊ី​ធរ​កណ្តាល និង​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ។ ទី​២ នៅ​ចំណុច​ច្រមុះជ្រូក ព្រំ​ព្រ​ទល់​រវាង ឃុំ​ពោ​ធ៌​ទី និង​ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ី​ធរ​កណ្តាល ។ និង​ទី​៣ នៅ​ចំណុច​ភូមិ​ពោ​ធ៌​ទី ឃុំ​ពោ​ធ៌​ទី និង​ឃុំ​ឬ​ស្សី​សាញ់ ស្រុក​ស៊ី​ធរ​កណ្តាល ។ ហើយ​ការ​បើក​អោយ​ដំណើរការ​ឡើង​វិញ រដ្ឋបាល​ខេត្ត និង​ជូនដំណឹង​នៅ​ពេល​ក្រោយ គឺ​នៅ​ពេល​ដែល​ស្ថានភាព​បាន​ធូរស្រាល​ឡើង​វិញ ។

ដោយឡែក​នៅ​ឯ​ស្រុក​ពារាំង​ឯណោះ​វិញ នៅ​ថ្ងៃ​ទី​២១ មេ​សា ក៏​បាន​រក​ឃើញ​ស្ត្រី​ម្នាក់​ដែល​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG បាន​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩​ផង​ដែរ ហើយ​ពាក់​ព​ន្ធ័​ជាមួយ​ស្ត្រី​ម្នាក់​នេះ គេ​បាន​រក​ឃើញ​មាន​អ្នក​ជាប់​ពាក់​ព​ន្ធ័​ទាំង​ផ្ទាល់ និង​ប្រយោល​សរុប​ចំនួន​៩៣​នាក់ ក្នុង​នោះ​៦៣​នាក់ ដែល​ជា​កម្មករ​កាត់ដេរ​ជាមួយ​គ្នា ត្រូវ​បាន​ប្រមូល​យក​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​សាលារៀន និង​៣០​នាក់​ទៀត ដែល​ជា​សាច់ញាតិ និង​អ្នក​ជិតខាង​ត្រូវ​បាន​ដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ ក្រោម​ការ​ហ៊ុំ​ព​ទ្ធ័​ដោយ​សមត្ថកិច្ច ។

គួរ​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​របាយ​ការ​ណ៌​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២០ មេ​សា នៅ​ទូ​ទាំង​ខេត្តព្រៃវែង មាន​អ្នកជម្ងឺ​កូ​វី​ដ​១៩​សរុប​ចំនួន​៨២​នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៥០​នាក់ បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ​៣​នាក់ ស្លាប់​៣​នាក់ លាប់​ឡើង​វិញ​២​នាក់ និង​កំពុង​សំរាក​ព្យាបាល​២៨​នាក់​។ ចំណែក​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទូ​ទាំង​ខេត្ត​សរុប​មាន​ចំនួន​៦៩០​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ