ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​កូ​វី​ដ​ ១៩ បាន​បង្រៀន​មនុស្ស​ជា​ច្រើន​ឱ្យ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការ​សន្សំ​ប្រាក់ ​!

3 ឆ្នាំ មុន

ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​ហើយ បាន​ធ្វើ​ឱ្យ​ប្រជាជន​អា​មេ​រិ​ករាប់​លាន​នាក់ ស្ថិត​ក្នុង​ភាព​តានតឹង​នៃ​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​តែ​ពួក​គេ​ខ្លះ​បាន​បាត់បង់​ការងារ និង​អ្នកខ្លះ​ទៀត​ត្រូវ​បាន​កាត់​បន្ថយ​ប្រាក់ខែ ព្រោះតែ​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 ហើយ​វា​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ផង​ដែរ​ថា ការ​សន្សំ​ប្រាក់​ទុក​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​ម្នាក់​ៗ ដែល​អាច​ពឹងពាក់​លើ​ប្រាក់​សន្សំ​នេះ…

ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​ហើយ បាន​ធ្វើ​ឱ្យ​ប្រជាជន​អា​មេ​រិ​ករាប់​លាន​នាក់ ស្ថិត​ក្នុង​ភាព​តានតឹង​នៃ​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​តែ​ពួក​គេ​ខ្លះ​បាន​បាត់បង់​ការងារ និង​អ្នកខ្លះ​ទៀត​ត្រូវ​បាន​កាត់​បន្ថយ​ប្រាក់ខែ ព្រោះតែ​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 ហើយ​វា​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ផង​ដែរ​ថា ការ​សន្សំ​ប្រាក់​ទុក​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​ម្នាក់​ៗ ដែល​អាច​ពឹងពាក់​លើ​ប្រាក់​សន្សំ​នេះ នា​ពេល​ណាមួយ​ដែល​យើង​មិន​អាច​ដឹង​មុន​ ឬ​ហេតុការណ៍​ណាមួយ​ដែល​យើង​មិន​អាច​នឹក​ស្មាន​ដល់ ​។ ក្រោយ​មាន​ហេតុការណ៍​នេះ​កើតឡើង មនុស្ស​ជា​ច្រើន​ដែល​កំពុង​មាន​ភាព​តានតឹង​ផ្នែក​ហិរញ្ញវត្ថុ​នោះ បាន​នាំ​លើក​ជា​សំណួរ​ជា​ច្រើន អំពី​របៀប​គ្រប់គ្រង​លុយ និង​ការ​រៀបចំ​សម្រាប់​ពេល​អនាគត​ផង​ដែរ​ ។

ជាមួយ​គ្នា​នេះ​ដែរ អ្នកជំនាញ​ម្នាក់ លោកស្រី Lorna Kapusta ប្រធាន​ផ្នែក​ស្ត្រី និង​ជា​អ្នក​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អតិថិជន នៅ​ក្រុមហ៊ុន​វិនិយោគ ហ្វី​ដិ​ន​មេន បាន​ចែករំលែក​សំណួរ ៣ ដែល​អតិថិជន​របស់​គាត់​តែងតែ​សួរ ហើយ​និង​ចំលើយ​ដែល​គាត់​តែងតែ​ឆ្លើយ​ទៅ​អតិថិជន​របស់​គាត់​វិញ​ផង​ដែរ​ ។

សំណួរ​ទី​ ១ ៖ តើ​ខ្ញុំ​គួរ​សន្សំ​ប្រាក់​សម្រាប់​គ្រា​បន្ទាន់​ ឬ​គ្រា​មាន​អាសន្ន (emergency savings) ប៉ុន្មាន ? លោកស្រី Kapusta​បាន​ឆ្លើ​យ​ថា ច្បាប់​ទូទៅ​គឺ​ត្រូវ​សន្សំ​រយៈពេល​ពី ៣ ទៅ ៦ ខែ ក្នុង​ការ​សន្សំ​សម្រាប់​គ្រា​បន្ទាន់​អាសន្ន​ ។ ត្រង់​ចំណុច​នេះ​ វា​ជា​ការ​សន្សំ​មាន​កាលកំណត់ មាន​ន័យ​ថា ​រយៈពេល​ប៉ុន្មាន​ខែ​នឹង អ្នក​មិន​អាច​ដក​ប្រាក់​សន្សំ​នោះ​បាន​ទេ​ ។ លោកស្រី​បន្ថែម​ថា ផែនការ​ហិរញ្ញវត្ថុ​វា​ពិត​សំខាន់​ណាស់​អ្នក និង​តម្រូវការ​របស់​អ្នក​ ។ ហើយ​ប្រសិនជា​អ្នកមាន​លទ្ធភាព អ្នក​គួរតែ​សន្សំ​ប្រាក់​បាន​កាន់តែ​ច្រើន​រឹតតែ​ល្អ តួរ​យ៉ាងដូច​ព្រឹត្តិការ​នេះ​កើតឡើង​អុីចឹ​ង គ្មាន​នរណា​ម្នាក់​ដឹង​មុន​នោះ​ទេ ដូចនេះ​អ្នក​សន្សំ​បាន​កាន់តែ​ច្រើន​នោះ​អ្នក​ក៏​ទទួល​បាន​វិញ​កាន់តែ​ច្រើន​ផង​ដែរ​ ។ Kapusta មាន​ប្រសាសន៍​ថា ​៖ «​អ្វី​ដែល​យើង​តែងតែ​និយាយ គឺ​ក្តី​បារម្ភ​ដែល​វា​ពិតជា​រំខាន​អារម្មណ៍​របស់​អ្នក ជា​ពិសេស​វា​ធ្វើ​ឱ្យ​អ្នក​គេង​មិន​លក់ ព្រោះ​អ្នកខ្លះ​បារម្ភ​ក្នុង​កំឡុង​ពេល​នេះ អ្នក​មិន​បាន​សន្សំ​ប្រាក់​សម្រាប់​គ្រាអាសន្ន ហើយ​ព្រឹត្តិការ​បាន​កើតឡើង​យ៉ាង​ឆាប់រហ័ស ដែល​វា​បាន​ធ្វើ​ឱ្យ​អ្នក​ពិបាក​រក​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​»​ ។

សម្រាប់​មនុស្ស​មួយ​ចំនួន​វិញ គាត់​បាន​ដាក់​ប្រាក់​សន្សំ​យូរហើយ និង​ច្រើន​ៗ​ទៀត ដូចនេះ​ពួក​គាត់​មាន​សាច់ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចំណាយ រហូត​ដល់​មួយ​ឆ្នាំ​ឯនោះ​ ។ ប៉ុន្តែ​ពេល​ខ្លះ​ប្រសិនជា​អ្នកមាន​សាច់ប្រាក់​ច្រើន​ក្នុង​គណនេយ្យ ក៏​មិន​គួរ​ទុក​ច្រើន​លើសលុប​នោះ​ទេ អ្នក​អាច​មាន​វិធីសាស្ត្រ​មួយទៀត ដោយ​ប្រើប្រាស់​សាច់ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​នោះ យក​ទៅ​វិនិយោគ​ក៏​ជា​វិធី​ល្អ​ដែរ ព្រោះ​វា​អាច​ជួយ​អ្នក​ចំណេញ​ប្រាក់​ច្រើន​មក​វិញ​ ។

សំណួរ​ទី ២ ៖ តើ​ខ្ញុំ​ត្រូវធ្វើ​ដូច​ម្តេច ដើម្បី​សល់​ប្រាក់​ក្នុង​ការ​ដាក់​សន្សំ​បាន ? លោកស្រី Kapusta ​បាន​ឆ្លើ​ុ​យ​ថា វា​ពិតជា​ងាយស្រួល​ណាស់ អ្នក​ប្រើ​ក្បាច់​នេះ ៥០-១៥-៥ អ្នក​ត្រូវ​បែងចែក​ប្រាក់ខែ ​ឬ​ប្រាក់​ចំណូល​ភ្លាម​ៗ​រាល់ពេល​អ្នក​ទទួល​បាន​វា (​ពេល​បើក​ប្រាក់ខែ​ភ្លាម បែងចែក​ភ្លាម​) ​។ តោះ​ខាងក្រោម​នេះ​ជា​ការ​បែងចែក ប្រាក់​ចំណាយ និង​ប្រាក់​សន្សំ​ ៖

-៥០% នៃ​ប្រាក់ខែ​របស់​អ្នក គួរតែ​ទៅ​ចំណាយ​សំខាន់​ៗ រួម​មាន​ថ្លៃ​ផ្ទះ ស្បៀងអាហារ ការ​ថែរក្សា​សុខភាព ការ​ទូទាត់​បំណុល និង​ការ​ថែទាំ​កុមារ (​សម្រាប់​អ្នកមាន​គ្រួសារ​និង​កូន​ៗ) ​។ ត្រង់​ចំណុច​នេះ អ្នក​អាច​ចំណាយ ៥០​ភាគរយ សម្រាប់​ប្រទេស​ទូទៅ ប៉ុន្តែ​សម្រាប់​ប្រទេស​ជឿនលឿន​ខ្លាំង ឬ​សេដ្ឋកិច្ច​ខ្លាំង​អាច​ត្រូវ​ចំណាយ​លើស​ពី ៥០​ភាគរយ តួរ​យ៉ាងដូច​ជា​អ្នក​រស់នៅ​ទីក្រុង​ថ្លៃៗ ដូច​ជា​ញូ​វ​យ៉​ក សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ឬ​បូ​ស្តុ​ន ក្នុង​ប្រទេស​សហរដ្ឋអាមេរិក គឺ​ត្រូវ​ចំណាយ​ច្រើន​ជាង​នេះ ​។ (​ដូចនេះ​អ្នក​ត្រូវ​បែងចែក​ប្រាក់ខែ​របស់​អ្នក​ទៅ​តាម​ស្ថានភាព​គ្រួសារ​និង​ប្រទេស​របស់​អ្នក​)

-១៥% នៃ​ប្រាក់ខែ​របស់​អ្នក គួរតែ​ដាក់​ប្រាក់​សន្សំ​សម្រាប់​ការ​ចូល​និវត្តន៍​ ។ លោកស្រី Kapusta មាន​ប្រសាសន៍​ថា​ ៖ «​ប្រសិនបើ​អ្នកធ្វើការ​ឱ្យ​គេ នោះ​អ្នក​ត្រូវការ​ប្រាក់​សន្សំ​ខ្លួនឯង សម្រាប់​ពេល​អ្នក​ចូល​និវត្តន៍​» ​។ មាន​ក្រុមហ៊ុន​ខ្លះ​គេ​មាន​ប្រាក់​ខ្លះ​ៗ​សម្រាប់​អ្នក​ចូល​និវត្តន៍ ចុះបើ​អត់ ? ត្រង់​ចំណុច​នេះ យើង​សូម​បញ្ជាក់​ថា​ មាន​ប្រទេស​ខ្លះ​កាត់​ប្រាក់ខែ​ប្រជាជន​ដោយ​ស្វ័យប្រវត្តិ (​ប៉ុន្មាន​ភាគរយ​អាស្រ័យ​លើ​រដ្ឋាភិបាល​ប្រទេស​នីមួយ​ៗ) ហើយ​គេ​នឹង​ផ្តល់​ឱ្យ​ប្រជាជន​គេ​វិញ នៅ​ពេល​អ្នក​នោះ​ចូល​និវត្តន៍​ ។ (​គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋ​កាត់​ប្រាក់ខែ​របស់​អ្នក​គ្រប់​គ្នា​មាន​ច្រើន​ប្រភេទ យើង​សូម​មិន​បកស្រាយ​លំអិត​នោះ​ទេ ចំពោះ​បញ្ហា​នេះ​)​ ។

-៥% នៃ​ប្រាក់ខែ​របស់​អ្នក គួរតែ​ដាក់​ទៅ​ក្នុង​ការ​សន្សំ​សម្រាប់​គ្រា​បន្ទាន់​ឬ​គ្រាអាសន្ន​ ។ លោកស្រី Kapusta​បាន​និយាយ​ថា ប្រសិនជា​អ្នក​បូក​ដក​គុណ​ចែក នោះ​ប្រាក់ខែ​សរុប​ឬ​ប្រាក់​ចំណូល​សរុប​របស់​អ្នក នៅ​សល់ ៣០​ភាគរយ​ទៀត តើ​យើង​គួរ​យក​ទៅ​ធ្វើ​អ្វី ? ​។ ៣០​ភាគរយ​នោះ​អ្នក​អាច​យក​ទៅ​ប្រើប្រាស់​លើ​ការ​ចំណាយ​បន្ថែម ដូច​ជា​របស់របរ​អ្វីមួយ​ដែល​អ្នក​ចង់បាន ​។​ល​។ តែ​សូម​ធ្វើការ​ចំណាយ​លើ​របស់របរ​ទាំងនេះ​ដោយ​មានការ​គិតពិចារណា​ខ្ពស់ ឬ​អ្នក​អាច​សន្សំ ៣០​ភាគរយ​នោះ នៅ​ពេល​អ្នក​ចង់បាន​របស់​សំខាន់​ៗ​ណាមួយ (​យក ៣០ ភាគរយ សន្សំ​សម្រាប់​គោលដៅ​រយៈពេល​ខ្លី​របស់​អ្នក​)​ ។

សំណួរ​ទី ៣ ៖ តើ​ខ្ញុំ​ត្រូវធ្វើ​អ្វី​ជាមួយនឹង​ប្រាក់​ដែល​ខ្ញុំ​រក​ក្រៅ​បាន ត្រូវ​ដាក់​ទៅ​ក្នុង​ការ​ចំណាយ​ចាំបាច់ ឬ​ក៏​ដាក់​ទៅ​ក្នុង​ការ​សន្សំ​សម្រាប់​ការ​ចូល​និវត្តន៍ ?
លោកស្រី Kapusta​ បាន​ឆ្លើយ​ថា វា​ជា​សំណួរ​ដែល​ពិ​កបាក​នឹង​តម្រូវ​ឱ្យធ្វើ​ណាស់ ប៉ុន្តែ​អ្វី​ដែល​លោកស្រី​ណែនាំ គឺ​ប្រាក់​ចំណូល​បន្ថែម (​រក​ក្រៅ​) របស់​អ្នក អ្នក​ត្រូវ​គិត​ទៅ​លើ​អ្វី​ដែល​អ្នក​ចង់បាន​មុន ចាំបាច់​មុន ​។ អ្នក​អាច​គិត​ទៅ​លើ​គម្រោង​ណាមួយ​ដែល​អ្នក​ត្រូវ​មុនគេ នោះ​អ្នក​អាច​ដាក់​ទៅ​លើ​គម្រោង​នោះ​មុន ជា​អាទិភាព ​។ ឧ​ទារ​ហណ៍​ថា អ្នកមាន​គម្រោង​ទិញ​ផ្ទះ​រយៈពេល ៥​ឆ្នាំ​ក្រោយ ឬ​រៀប​អាពាហ៍ពិពាហ៍ និង​ការ​បង់​សាលា​ឱ្យ​កូន​រៀន​មហាវិទ្យាល័យ ​។​ល​។ ប៉ុន្តែ​អ្នក​ក៏​អាច​ប្រើ​ប្រាក់​ចំណូល​បន្ថែម​នេះ​ដើម្បី​ការ​កម្សាន្ត​របស់​អ្នកផង​ដែរ​ ៕ ប្រភព ៖ cnbc

អត្ថបទសរសេរ ដោយ