រាជធានីភ្នំពេញ ៖ នារីបរទេសម្នាក់ ត្រូវបានក្រុមក្មេងហិតកាវ៣នាក់ ដើរមកឆក់យកកាបូបដល់ក្នុងហាងផឹកស៊ីមួយកន្លែង កាលពីវេលាម៉ោង០៩ និង៥០នាទីយប់ថ្ងៃទី៦ តុលា ២០១៥ ស្ថិតនៅក្នុងហាងផឹកស៊ីមួយកន្លែងតាមបណ្តោយផ្លូវ១៣ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
ប្រភពបានឱ្យដឹងថា នារីរងគ្រោះឈ្មោះ Leonie Arndt អាយុ២១ឆ្នាំ ជនជាតិអាល្លឺម៉ង់ បាត់កាបូបដោយមានសម្ភារវីហ្សាខាតនិងកាមេរ៉ាមួយគ្រឿង ។
តាមការឱ្យដឹងពីនារីរងគ្រោះថា មុនពេលកើតហេតុ គាត់នឹងមិត្តភក្តិប្រុស-ស្រី២នាក់កំពុងអង្គុយផឹកស៊ីក្នុងហាងយីហោ១៩ បានប្រមាណកន្លះម៉ោង ស្រាប់តែលេចមុខក្រុមក្មេងហិតកាវ៣នាក់ បានមកឈរហិតកាវមុខហាង ពេលនោះគាត់មិនបានចាប់អារម្មណ៍នឹងពួកគេទេ ហើយក៏អង្គុយផឹកបន្ត ព្រោះគាត់មិនដឹងថា ពួកគេជាចោរឡើយ ។ ដោយអង្គុយផឹកៗ ស្រាប់តែក្រុមក្មេងទាំងនោះបានដើរសំដៅចូលមកក្នុងហាង ហើយក៏បានធ្វើសកម្មភាពឆក់យកកាបូបគាត់រួចរត់គេចខ្លួនបាត់តែម្តង ។


ចែករំលែកព័តមាននេះ