ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​បាប​រមែង​ឱ្យ​ទោស​៥​យ៉ាង

4 ឆ្នាំ មុន

ព្រះ​ភគវន្តមុនី​បរមគ្រូ​ជា​ម្ចាស់​បាន​ត្រាស់​នឹង​ព្រះ​អានន្ទ​ថា ឯកំ​សេនា​ហំ អានន្ទ អ​ករណី​យំ វ​ទា​មិ ។ ប្រែ​ថា ម្នាល​អានន្ទ​! តថាគត​ហៅ កាយទុច្ចរិត…

ព្រះ​ភគវន្តមុនី​បរមគ្រូ​ជា​ម្ចាស់​បាន​ត្រាស់​នឹង​ព្រះ​អានន្ទ​ថា ឯកំ​សេនា​ហំ អានន្ទ អ​ករណី​យំ វ​ទា​មិ ។ ប្រែ​ថា ម្នាល​អានន្ទ​! តថាគត​ហៅ កាយទុច្ចរិត វចីទុច្ចរិត និង​មនោ​ទុច្ចរិត ថា​ជា​កិច្ច​ដែល​បុគ្គល​មិន​គួរ​ធ្វើ​ដោយ​ដាច់ខាត កាលបើ​បុគ្គល​ណាមួយ​ជ្រុល​កាយ វាចា ចិត្ត ធ្វើ​អករណីយកិច្ច​នោះ​ហើយ ត្រូវ​ដឹងខ្លួន​ចុះ​ថា មុខជា​នឹង​មានទោស ហើយ​ទោស​នោះ​បើ​យ៉ាងតិច​ត្រឹម​៥​យ៉ាង​គឺ​៖

១- សូ​ម្បី​ខ្លួនឯង​តិះដៀល​ខ្លួនឯង​បាន

២- លោក​អ្នកចេះ​ដឹង​រមែង​រិះគន់តិះដៀល​បាន

៣- កេរ្តិ៍ឈ្មោះ​អាក្រក់​រមែង​ខ្ចរខ្ចាយ​ឡើង

៤- វង្វេងស្មារតី​ក្នុង​វេលា​ទៀប​ស្លាប់

៥- លុះ​ទម្លាយ​ខន្ធ​ទៅ រមែង​ទៅ​កើត​ក្នុង​ទុគ្គតិភព​មិន​ខាន ។

ព្រោះហេតុនោះ ទើប​លោក​ពោល​ថា បាប​នោះ ជា​កិច្ច​គឺ​ជន​ប្រុស​ស្រី​មិន​គួរ​ធ្វើ​សោះឡើយ ។ ការ​ដែល​មិន​ធ្វើបាប​នោះ ក៏​គឺ​ការ​សង្រួម​ក្នុង​សីល ឬ​ការ​លះ​វៀរចាកទុច្ចរិត​ស្រេច​ទៅ​ហើយ ដែល​លោក​ហៅ​ថា វិរតិ​នោះ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ