ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​ចាប់ខ្លួន​កូនប្រសា​​លោក​អធិការរង​ស្រុក​បាណ​ន់​ម្នាក់ដែល​​ពាក់​ផ្កាយ​៣​យោធា​​សេះ​​ហោះ​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជន​ក្លែងបន្លំ​ចំនួន​០២​នាក់ ​ដែល​ម្នាក់​ពាក់​ផ្កាយ​៣​យោធា​សេះ​ហោះ និង​ម្នាក់​ទៀត​ជា​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​កម្លាំង​ការិ​យាល័យ​ជំនាញនៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្​ធ្វើការ​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២១ មេ​សា ខណៈ​លោក​ផ្កាយ​៣​សេះ​ហោះ​រូប​នេះ និង អ្នកបើកបរ​រថយន្ត​របស់​ខ្លួន​កំពុង​ស្នាក់​នៅផ្ទះ​អនាគត​ឪពុកម្ដាយក្មេក…

ខេត្តបាត់ដំបង​៖ ជន​ក្លែងបន្លំ​ចំនួន​០២​នាក់ ​ដែល​ម្នាក់​ពាក់​ផ្កាយ​៣​យោធា​សេះ​ហោះ និង​ម្នាក់​ទៀត​ជា​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​កម្លាំង​ការិ​យាល័យ​ជំនាញនៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្​ធ្វើការ​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២១ មេ​សា ខណៈ​លោក​ផ្កាយ​៣​សេះ​ហោះ​រូប​នេះ និង អ្នកបើកបរ​រថយន្ត​របស់​ខ្លួន​កំពុង​ស្នាក់​នៅផ្ទះ​អនាគត​ឪពុកម្ដាយក្មេក ដែល​ស្ថិត​នៅ​ក្នុងភូមិ​ស្ដៅ ឃុំ​បាយដំរាំ ស្រុក​បាណ​ន់​ ។

លោក សូ ឌី ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៌នៃ​បញ្ជាការដ្ឋានកង​រាជ​អា​វិ​ធ​ហត្ថ​ខេត្តបាន​ឲ្យ​ដឹង​ថា ជន​ក្លែងបន្លំ​ទាំង​០២​នាក់​នោះ ម្នាក់​ឈ្មោះ រស់ វណ្ណៈ អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ តែ​បាន​ប្រើប្រាស់​ឯកសណ្ឋាន​យោធា និងពាក់​ផ្កាយ​៣ក្លែងក្លាយ រស់នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខ​ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និងម្នាក់​ទៀត​ឈ្មោះ រៃ វណ្ណ​សី អាយុ​៤០​ឆ្នាំ អ្នកបើកបរ​រថយន្ត​ឲ្យ​លោក​ផ្កាយ​៣​សេះ​ហោះ រស់នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង និង ខេត្តសៀមរាប​។

លោក សូ ឌី បាន​ប្រាប់​ថា លោក​ផ្កាយ​៣​យោធា​សេះ​ហោះ និងតៃកុង​ឡាន​របស់​ខ្លួន​ទាំង​០២​នាក់​ខាងលើ​នេះ ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ ចុះ​ទៅ​សួរនាំ ហើយ​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​គេ​បានឃើញ​សកម្មភាព​មនុស្ស​នានា​របស់​ជន​នេះ​ហាក់​មិន​ប្រក្រតី នៅ​តាម​មូលដ្ឋានក្នុង​ទឹកដី​ស្រុក​បាណ​ន់ នៅ​ពេល​ជន​នេះ​បាន​ស្នាក់​នៅផ្ទះ​លោក រឿ​ម រាំង អធិការរង​ស្រុក​បាណ​ន់ ម្ដងម្កាល​។ ហើយ​ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន ដែល​ភាគច្រើន​វត្ថុ​តាង​ទាំងនោះ សុទ្ធតែ​ជា​ការ​ក្លែងបន្លំ​។

ពាក់ព័ន្ធ​នឹង​ដំណើររឿង​លោក​ផ្កាយ​៣​យោធា​ក្លែងក្លាយ ដែល​បាន​មក​ស្នាក់​នៅផ្ទះ​លោក រឿ​ម រាំង អធិការរង​ស្រុក​បាណ​ន់​ខាងលើ​នេះ បើ​តាម​ប្រភព​ព័​ត៌​មាន​ដោយឡែកពី​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា លោក​ផ្កាយ​៣ សេះ​ហោះ ឈ្មោះ រស់ វណ្ណៈ នេះ ទើបតែ​បញ្ចប់​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​កូនស្រី លោក រឿ​ម រាំង កាលពី​ជិត​២​ស​ប្ដា​ហ៍មុន​នេះ ហើយ​គ្មាន​នរណា​ម្នាក់ បាន​ស្គាល់​ប្រវត្តិ​ជន​នេះ​ពិតប្រាកដ​ទេ​។ ពោល គឺ​អ្នក​ភូមិ និង លោក​រឿ​ម រាំង ស្គាល់​ជន​ក្លែងបន្លំ​នេះ​តាម​រយៈ​មនុស្ស​មួយ​ចំនួន ដែល​ស្គាល់​ជន​នេះ​ព្រាល​ៗ​ដែរ​។ ដូច្នេះ​ហើយ​ទើប គេ​ឃើញ​លោក​ផ្កាយ​៣ គ្មាន​អង្គភាព គ្មាន​ស្ថាប័ន​រូប​នេះ តែង​ចេញចូល​ស្នាក់​នៅ​ជា​ញឹក​ញ៉ាប់​នៅផ្ទះ​អនាគត់​លោកឪពុក​ក្មេក​ខាងលើ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​មហាជន​ ​និង​អាជ្ញាធរ​មូលដ្ឋាន​មានការ​សង្ស័យ​ថា នៅ​ពេល​លោក​ផ្កាយ​៣ សេះ​ហោះ​រូប​នេះ បាន​យក​ខោអាវ​សម្រាប់​បំពាក់​ឲ្យ​កម្លាំង​ «​ប្រជា​ការពារ​ភូមិ​» ចំនួន​ជាង​៥០​កំ​ភ្លេ និង អា​កូ​ម​ចំនួន​២២​គ្រឿង យក​មក​ប្រគល់​ឲ្យ​អនាគត់​ឪពុកក្មេក គឺ​លោក រឿ​ម រាំង អធិការរង​ស្រុក​បាណ​ន់ ដែល​លោក​អធិការរង​រូប​នេះ​បាន​ស្នើ​សុំ​។ ការ​ធ្វើ​អំណោយ​បែប​មនុស្ស​ធ​ម៏​នានា របស់​លោក​ផ្កាយ​៣ នេះ​ហាក់​ធ្វើ​ឡើង​យ៉ាង​សោះកក្រោះ ដែល​ធ្វើ​ឲ្យ​គេ​មានការ​សង្ស័យ​ពី​ភាព​មិន​ប្រក្រតី ជាមួយនឹង​រថយន្ត​ម៉ាក​ព្រូស​ស៊េរី​២០០៥​មួយ​គ្រឿង និង តៃកុង​ឡាន​របស់​ខ្លួន​តែ​ម្នាក់​ប៉ុណ្ណោះ ដោយ​ពុំ​មាន​មន្ត្រី​តូចតាច​ដទៃ​ទៀត​ហែរ​ហម​ឡើយ​។

ដោយឡែក ​ជុំវិញ​ការ​ពាក់ព័ន្ធ​រវាង​លោក​ផ្កាយ​៣​សេះ​ហោះ ជាមួយ​លោក​រឿ​ម រាំង អធិការរង​ស្រុក​បាណ​ន់កោះសន្តិភាព មិន​អាច​ស្វែងរក​ការ​ទំនាក់ទំនង ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក រឿ​ម រាំង បាន​ភ្លាម​ៗ​ទេ​ជុំវិញ​ករណី​នេះ នៅ​ព្រឹក​ថ្ងៃ​ទី ២២ មេសា នេះ​។ ប៉ុន្តែ​បើ​តាម​មន្ត្រី​កង​រាជអាវុធហត្ថ បាន​បញ្ជាក់​ថា លោក រឿ​ម រាំង ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​បំភ្លឺ​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ដំណើររឿង​ជន​ក្លែងបន្លំ​ខាងលើ​នេះ​។

យើង​ងាក​មក​ស្ដាប់​ចម្លើយ​លោក​ផ្កាយ​៣ អត់​ក្រិ​ត្យ​វិញ​ម្ដង បើ​តាម​ការ​ស្រង់​សំដី​របស់​ជន​ក្លែងបន្លំ​នេះ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​មាន​ចេតនា​ប្រើប្រាស​ឯកសណ្ឋាន​យោធា​ដោយ​ខុសច្បាប់​មែន ហើយ​ឯកសារ​នានា ដែល​សមត្ថកិច្ច​បាន​ដកហូត​ក៏​ខ្លួន​បាន​ធ្វើ​ក្លែងបន្លំ​ដែរ​។ ជន​នេះ​បាន​និយាយ​ពី​មូលហេតុ​ដែល​ខ្លួន​មាន​ចេតនា​ធ្វើ​ដូច្នេះ​ថា « ខ្ញុំ​បាន​ផ្ដើមគំនិត​បែប​នេះ ចាប់តាំងពី​អំឡុង​ខែមករា ឆ្នាំ​២០២០ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ ខ្ញុំ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ប​ង្អូ​ត​គេ និង ដើរ​បោកប្រាស​ជន​ស៊ី​វិល ឬ ដើរ​គ​ស់រក​ផល​ប្រ​យោ​ជ​ន៏​ពី​មន្ត្រី​យោធា ឬ ថ្នាក់ដឹកនាំ​យោធា​មួយ​ចំនួន​ដែល​មាន​ឋ​នៈ​តូចតាច​ជាង​ខ្លួន​»​។

លោក សូ ឌី ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៌បាន​និយាយ​ថា លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចេញ​បញ្ជា​ភ្លាម​ៗ ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ ចុះ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ជន​នេះ និង បក្សពួក ដើម្បី​នាំ​យក​មក​សាកសួរ ក្រោយ​ពី​ទ​ទូល​បាន​ព័​ត៏​មាន​អំពី​សកម្មភាព​ដ៏​គួ​ឲ្យ​សង្ស័យ​របស់​ជន​នេះ នៅ​ក្នុងស្រុក​បាណ​ន់​ ។ លោកបាន​ប្រាប់​ថា បើ​តាម​ចម្លើយ​របស់​ជន​នេះ គឺអ្នក​ចាញ់​បោក​ជន​នេះ​ភាគច្រើនជា​មន្ត្រី​ៗ ដែល​ជន​នេះ​បាន​ដើរ​គោះរក​ផល​ប្រ​យោ​ជ​ន៍ដោយ​អះអាង​ថា ខ្លួន​​ជាអគ្គលេខាធិការរងក្រសួងការពារ​ជាតិ​ តែបើ​ជន​នេះ​ទៅ​គោះមន្ត្រី​ស្ថាប័ន​ស៊ី​វិលជន​នេះ​អះអាង​ថា ខ្លួន​ជា​រដ្ឋលេខាធិការ​ក្រសួង​នេះ ក្រសួង​នោះ​ តាម​ស្ថាប័ន​​ដែល​ខ្លួន​បោកប្រាស់​​គេ ​។

ប៉ុន្តែ​ជាមួយនឹង​ការ​ឃាត់ខ្លួន​លោក​ផ្កាយ​៣ អត់​ក្រិ​ត្យ​ខាងលើ​នេះ បើ​តាម​លោក សូ ឌី បាន​​បញ្ជាក់​ថា វត្ថុ​តាង​ជា​ច្រើន​ត្រូវ​បាន​ដកហូត ក្នុង​នោះ​មាន​ទាំង​ឯកសណ្ឋាន​យោធា ឯកសារ​ពាក់ព័ន្ធ តែ​សុទ្ធ​សឹង​ជា​ឯកសារ​ក្លែងបន្លំ​ទាំងអស់ សូ​ម្បី​តែ​រូបថត​របស់​ជន​នេះ ដែល​មាន​ជាប់​ជាមួយ​ថ្នាក់ដឹកនាំ​យោធា​កំពូល​ៗ ក៏​ជា​រូបថត​ដែល​ជន​នេះ​បាន​កាត់ត​ដែរ​ ។ ទោះជា​យ៉ាងណា ពេល​នេះ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ប៉ុន្តែ​បើ​តាម​លោក សូ ឌី បាន​ផ្ដល់​ព័​ត៌​មាន​ចុង​ក្រោយ​ថា ដោយ​មានការ​ឯកភាព​ពី​តំណាង​អយ្យការ អ្នកបើកបរ​រង​យន្តអ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ លើ​កលេង​តែ​លោក​ផ្កាយ​៣​សេះ​ហោះ​ម្នាក់​ប៉ុណ្ណោះ ដែល​ប្រឈម​នឹង​ការ​ជាប់គុក​ ៕

អត្ថបទសរសេរ ដោយ