ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនក្រមុំ​ឈរ​ចាំ​កូនកំលោះ​ឡើង​រួយជើង​ព្រោះតែ​ស្ទះចរាចរណ៍

8 ឆ្នាំ មុន

បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ជនជាតិ​ចិន​បាន​បង្ហោះ​រូបភាព​កូនក្រមុំ​ម្នាក់​ស្ថិត​ក្នុង​ឈុត​អាពាហ៍ពិពាហ៍​ឈរ​ចាំ​កូនកំលោះ​នៅ​លើ​ចិញ្ចើម​ផ្លូវ​យា​៉​ង​យូរ ព្រោះ​កូនកំលោះ​ទៅ​ទទួល​យឺត ដោយសារ​ការ​កកស្ទះ​ចរាចរណ៍

បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ជនជាតិ​ចិន​បាន​បង្ហោះ​រូបភាព​កូនក្រមុំ​ម្នាក់​ស្ថិត​ក្នុង​ឈុត​អាពាហ៍ពិពាហ៍​ឈរ​ចាំ​កូនកំលោះ​នៅ​លើ​ចិញ្ចើម​ផ្លូវ​យា​៉​ង​យូរ ព្រោះ​កូនកំលោះ​ទៅ​ទទួល​យឺត ដោយសារ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ថ្ងៃ​ឈប់​សម្រាក​កាលពី​ថ្ងៃ​ទី​៥ តុលា ២០១៥ ។

CCTV របស់​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ពី​រូបភាព​កូនក្រមុំ​ម្នាក់​នោះ​ឈរ​ចាំ​កូនកំលោះ​នៅ​ចិញ្ចើម​ផ្លូវ​ក្នុង​ទីក្រុង​ស៊ី​ន​យូ ខេត្ត​ជាំ​ង​ស៊ី ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ប្រទេស ។ កូនក្រមុំ​រង់ចាំ​យា​៉​ង​យូរ​ដោយសារ​កូនកំលោះ​កកស្ទះ​រថយន្ត ធ្វើ​ឱ្យ​ពិធី​រៀប​អាពាហ៍ពិពាហ៍​អូស​បន្លាយពេល​ខុស​ពី​វេលា​កំណត់ ។

អាពាហ៍ពិពាហ៍​នោះ​រៀបចំ​ឡើង​អំឡុង​ទិវា​បុណ្យ​ជាតិ​របស់​ចិន និង​ជា​អំឡុង​ពេល​ឈប់​សម្រាក​រយៈពេល​វែង ដែល​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​លើ​ដងផ្លូវ ។ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ជា​ធម្មតា​ជនជាតិ​ចិន​មាន​ជំនឿ​ថា ប្រសិនបើ​ពិធី​រៀប​ការ​គ្មាន​អ្វី​រាំងស្ទះ​ត្រូវ​នឹង​វេលា​ដែល​បាន​គ្រោងទុក គឺជា​ជោគ​មង្គល និង​នាំ​មក​លាភ​សំណាង​ដល់​កូនកំលោះ​-​ក្រមុំ​៕