ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារឈូកមាស និងផ្សាររីករាយ ព្រមទាំង​អាជីវកម្ម​លក់ដូរជុំវិញទាំងអស់ ត្រូវផ្អាកដំណើរការ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ផ្សារពិភពថ្មី ឈូកមាស និងផ្សាររីករាយ ព្រមទាំងអាជីវកម្មលក់ដូរ នៅជុំវិញទាំងអស់ ត្រូវបានរដ្ឋបាល​ខណ្ឌសែនសុខ ប្រកាសជួនដំណឹង អោយផ្អាកដំណើរការជាបណ្តោះអាសន្ន ក្នុងរយៈពេល…

រាជធានីភ្នំពេញ៖ ផ្សារពិភពថ្មី ឈូកមាស និងផ្សាររីករាយ ព្រមទាំងអាជីវកម្មលក់ដូរ នៅជុំវិញទាំងអស់ ត្រូវបានរដ្ឋបាល​ខណ្ឌសែនសុខ ប្រកាសជួនដំណឹង អោយផ្អាកដំណើរការជាបណ្តោះអាសន្ន ក្នុងរយៈពេល ១៤ថ្ងៃ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩។

ការបិទផ្សារ ផ្អាកការលក់ដូរនេះ ត្រូវបានគេដឹងថា បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ លើអាជីវករម្នាក់ ដែលលក់ដូរ ក្នុងផ្សារខាងលើនេះ។ ផ្សារឈូកមាស និងផ្សាររីករាយ ជាផ្សារឯកជន ស្ថិតនៅមូលដ្ឋានសង្កាត់ក្រាំងធ្នង់ និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្តីជួនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្ន ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌសែនសុខ បានអោយដឹងថា អាស្រ័យស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីស១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានបងប្អូន អាជីវករ និងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ ដែលស្ថានភាពនេះ បានឆ្លងរាលដាល់យ៉់ាងឆាប់រហ័សគួរអោយព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។

ចំពោះមុខ រដ្ឋបាលខណ្ឌសែនសុខ សូមផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារពិភពថ្មីឈូកមាស ផ្សាររីករាយ និងការ​លក់ដូរនៅជុំវិញទីតាំងខាងលើទាំងអស់ ក្នុងសង្កាត់ក្រាំងធ្នង់ និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និង​ទប់ស្កាត់ការឆ្លង​រីក​រាលដាលវីរុសកូវីដ១៩ ដល់បងប្អូនអាជីវករ អតិថិជនក ៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានចេញចូលក្នុងទីតាំង​ផ្សារខាងលើ។

នៅក្នុងសេចក្កីជួនដំណឹងនោះ រដ្ឋបាលខណ្ឌសែនសុខ ក៏បានអំពាវនាវដល់បងប្អូន អាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករ ពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅតូបលេខ ០០៥ ផ្សារពិភពថ្មីឈូកមាស មានអការៈសង្ស័យ សូមប្រញាប់រួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ នៅផ្លូវAខាងត្បូងផ្សារពិភពថ្មី​ឈូកមាស។

គួរបញ្ជាក់ថា បន្ទាប់ពីចេញសេចក្តីជួនដំណឹង នៅវេលារសៀល និងល្ងាចថ្ងៃទី២១ ខែមេសា រដ្ឋបាលខណ្ឌសែនសុខ ក៏បានដាក់មេក្រូប្រកាសជួនដំណឹងដល់អាជីវករ និងប្រជាពលរដ្ឋ ដែលលក់ដូរនៅជុំវិញ និងបានដាក់​បារ៉ាស​បិទផ្សារជាបណ្តើរតែម្តង។

សូមរម្លឹក មកដល់ពេលនេះ ផ្សារធំៗ និងផ្សារតូចៗជាច្រើននៅភ្នំពេញ ត្រូវបានបិទជាបណ្តើរៗ ដោយសារតែមានអាជីវករ​ផ្សារកាន់តែច្រើនឡើងៗ បានឆ្លងកូវីដ១៩។ ក្នុងនោះ មានផ្សារអូរឫស្សី ផ្សារដើមគ និងផ្សារនាគមាស ឆ្លងច្រើនជាងគេ​៕ ដោយ៖ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ